ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clintonនិង​លោក​ Donald Trump អំពាវនាវ​នៅ​នាទីចុងក្រោយ​ដល់​​អ្នក​បោះឆ្នោត​ពេល​ថ្ងៃ​បោះឆ្នោត​មក​ដល់


លោកស្រី Clintonនិង​លោក​ Donald Trump អំពាវនាវ​នៅ​នាទីចុងក្រោយ​ដល់​​អ្នក​បោះឆ្នោត​ពេល​ថ្ងៃ​បោះឆ្នោត​មក​ដល់។
លោកស្រី Clintonនិង​លោក​ Donald Trump អំពាវនាវ​នៅ​នាទីចុងក្រោយ​ដល់​​អ្នក​បោះឆ្នោត​ពេល​ថ្ងៃ​បោះឆ្នោត​មក​ដល់។

លោកស្រី Hillary Clinton បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ហៅ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ជាការ​សាក​ល្បង​នៃ​ពេល​វេលា​របស់​យើង ខណៈ​ដែល​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​លោកស្រី ​ប្រកាស​ថា«​ថ្ងៃនេះ​ជា​ថ្ងៃ​ឯករាជ្យ​របស់​យើង‍»។

​បេក្ខជន​នីមួយ​ៗ​បាន​ធ្វើ​សុន្ទរកថា​របស់​ខ្លួន​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏​មមា​ញឹក​របស់​ពួកគេបាន​បញ្ចប់កាល​ពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ចន្ទ។

យ៉ាងណាក៏ដោយ​ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី Clinton ​នៅ​ក្នុង​រដ្ឋ North Carolina និង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោតរបស់​លោក Donald Trump ក្នុងរដ្ឋ Michiganនឹង​បន្ត​ធ្វើ​នៅពេល​ដែល​លទ្ធផលនៃការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ត្រូវបានផ្សព្វផ្សាយ។ ​លោកស្រី​ Clinton ​ទទួល​បាន​សន្លឹក​ឆ្នោត​ភាគ​ច្រើននៅ​ក្នុងទីក្រុង Dixville Notch ​នៃ​រដ្ឋ New Hampshire ដោយលោកស្រី​បាន​ឈ្នះ​លោក Trump ​ក្នុង​ចំនួន​សំឡេង​គាំទ្រ​៤ភាគ​ទល់​នឹង​២ភាគ។​

លទ្ធផល​នៃ​ការ​បោះឆ្នោត​មកពី​រដ្ឋ New Hampshire រដ្ឋ៤៩ផ្សេងទៀត​ និង​នៅ District of Columbia នឹង​មិនត្រូវប្រកាសទេ​ រហូតទាល់​តែ​បន្ទាប់​ពី​មណ្ឌលបោះឆ្នោត​នីមួយៗ​បានបិទ​នៅ​ក្នុង​រដ្ឋ​នីមួយៗ។ នៅ​ម៉ោង​៨​យប់ ម៉ោង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ ការ​បោះឆ្នោត​នឹង​ត្រូវបិទ​នៅ​ក្នុង​តំបន់ភាគ​ច្រើន​នៃ​ផ្នែក​ខាង​លិច​ និង​ផ្នែកកណ្តាល​ រដ្ឋ​ទាំង​នោះ​ ដែល​មាន​សំឡេង​ច្រើនជាងពាក់​កណ្តាល​នៃ​អាសនៈ​សរុប​៥៣៨។

លោកស្រី​ Clinton ​បាន​អំពាវនាវ​ឲ្យ​មានសាមគ្គី​ភាព​នៅ​ក្នុង​សុន្ទរកថា​ចុងក្រោយ​បង្អស់​របស់​លោកស្រី​នៅ​ក្នុង​រដ្ឋ North Karolina ដោយ​បាន​ប្រាប់​ពួក​អ្នកគាំទ្រ​ថា ​លោកស្រី​ចង់​ធ្វើ​ជា​ប្រធានា​ធិបតី​សម្រាប់​អ្នក​ដែល​បោះឆ្នោត​ឲ្យ​លោកស្រី​ និង​អ្នក​ដែល​មិន​បោះឆ្នោត​ឲ្យ​លោកស្រី។

លោក Trump បាន​ប្រាប់​ហ្វូ​ងមនុស្ស​នៅ​រដ្ឋ Michiganថា ​ការ​ឈ្នះ​ឆ្នោត​របស់​លោក​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និងអនុញ្ញាត​ឲ្យ​ជន​អាមេរិកាំង​ថ្នាក់​កណ្តាលកំចាត់​អ្វី​ដែល​លោក​និយាយ​ថា​ជា ​អ្នក​នយោបាយ​ពុករលួយ​និង​អ្នកទទួលផល​ប្រយោជន៍ពិសេស​ ដែល​ដឹកនាំ​ប្រទេស៕

XS
SM
MD
LG