ភ្នំពេញ —
សាលារាជធានីភ្នំពេញបានសម្រេចផ្អាកការពិចារណារបស់ខ្លួនលើសំណើធ្វើបាតុកម្មនៅថ្ងៃទី២៧ខែមករាខាងមុខនេះរបស់លោក ម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំដែលចង់តវ៉ាដើម្បីទាមទារដំឡើងកម្លាំងផ្សាយវិទ្យុរបស់លោកនិងសុំអាជ្ញាប័ណ្ណទូរទស្សន៍មួយក្នុងប្រទេស។
បន្ទាប់ពីទទួលបានលិខិតបដិសេធពីក្រសួងព័ត៌មានអំពីសំណើសុំដំឡើងកម្លាំងផ្សាយវិទ្យុនិងអាជ្ញាប័ណ្ណទូរទស្សន៍រួចមក លោកម៉ម សុណង់ដូ បានដាក់សំណើធ្វើបាតុកម្មក្នុងមូលហេតុដូចគ្នានេះទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៤ខែមករាប៉ុន្តែរហូតមកទល់ពេលនេះសាលារាជធានីភ្នំពេញមិនទាន់ឱ្យដឹងពីសេចក្តីសម្រេចរបស់ខ្លួនលើសំណើសុំធ្វើបាតុកម្មនេះនៅឡើយទេ។
លោក ឡុង់ ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងថានេះដោយសារខាងសាលារាជធានីភ្នំពេញចង់ទុកពេលឱ្យក្រសួងព័ត៌មាននិងលោកម៉ម សុណង់ដូ ពិភាក្សាគ្នាសិន។
«ក្រសួងព័ត៌មាននិងលោកម៉ម សុណង់ដូ នឹងជួបគ្នាពិភាក្សាគ្នាអំពីមូលហេតុដែលក្រសួងព័ត៌មានមិនមានហ្វ្រេកង់ជូន។ អញ្ចឹងខាងក្រសួងព័ត៌មាននឹងពិភាក្សាជាមួយលោកម៉ម សុណង់ដូ ផ្ទាល់តែម្តង ដូច្នេះខាងខ្ញុំគឺផ្អាកសិន»។
លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
បើតាមលោកស្រីហ៊ួន ផាណារី ជំនួយការផ្ទាល់របស់លោកម៉ម សូណង់ដូឱ្យដឹងថាអ្នកស្រីទើបតែបានទទួលលិខិតកោះអញ្ជើញរបស់ក្រសួងព័ត៌មាននៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយស្នើឱ្យលោកម៉ម សុណង់ដូ ទៅជួបនៅថ្ងៃស្អែកនេះ។ ប៉ុន្តែលិខិតនោះមិនបានបញ្ជាក់លម្អិតពីគោលបំណងនៃជំនួបនេះទេ។ ប៉ុន្តែបើតាមលោក ឡុង ឌីម៉ង់ ជំនួបនេះនឹងផ្តោតលើមូលហេតុដែលក្រសួងព័ត៌មានបដិសេធមិនព្រមផ្តល់អាជ្ញាប័ណ្ណដល់លោកម៉ម សុណង់ដូប៉ុណ្ណោះ។
លោកស្រី ហ៊ួន ផាណារី ថ្លែងថាលោកម៉ម សុណង់ដូ បានយល់ព្រមចំពោះជំនួបនេះហើយ ប៉ុន្តែស្នើលើកពេលទៅថ្ងៃទី២៣ខែមករា នៅពេលលោកត្រឡប់ពីប្រទេសបារាំងវិញ។
«ខ្ញុំបានទាក់ទងលោកម៉ម សុណង់ដូ ទាក់ទងរឿងហ្នឹងហើយ។ គាត់ឱ្យធ្វើលិខិតជម្រាបក្រសួងវិញថាគាត់អត់បានចូលទេនៅថ្ងៃស្អែក។ ទាល់តែដល់ថ្ងៃទី២៣ដែលគាត់អញ្ជើញមកវិញ ទើបគាត់អាចទៅជួបជាមួយក្រសួងព័ត៌មានបាន»។
លោកស្រី ហ៊ួន ផាណារី បញ្ជាក់បន្ថែមថាប្រសិនបើក្រសួងព័ត៌មាននៅតែមិនព្រមផ្តល់អាជ្ញាប័ណ្ណក្នុងជំនួបនាពេលខាងមុខនេះ លោកម៉ម សុណង់ដូនឹងដឹកនាំបាតុកម្មតាមការគ្រោងទុក។
ស្ថានីយ៍វិទ្យុសំបុកឃ្មុំដែលផ្សាយបន្តកម្មវិធីរបស់វីអូអេ និងស្ថានីយ៍វិទ្យុបរទេសផ្សេងទៀតតាមរលកធាតុអាកាស FM 105 មេហ្គាហឺតនោះ មានកម្លាំងផ្សាយ១០គីឡូវ៉ាត់ដែលគេដឹងថា មិនអាចស្តាប់ឮបានទូទាំងប្រទេសដូចស្ថានីយ៍ដទៃទៀតទេ។ ស្ថានីយ៍វិទ្យុនេះបានដាក់ពាក្យសុំដល់ក្រសួងព័ត៌មានកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤ ដើម្បីសុំបើកស្ថានីយ៍ផ្សាយបន្ត ឬ Relay និងសុំបើកស្ថានីយ៍ទូរទស្សន៍ថ្មីមួយរបស់ខ្លួនតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ប៉ុន្តែក្រសួងបានបដិសេធក្រោមហេតុផលថាពុំមានហ្វ្រេកង់វិទ្យុនិងហ្វ្រេកង់ទូរទស្សន៍សម្រាប់ផ្តល់ជូន។
ប៉ុន្តែលោកស្រីហ៊ួន ផាណារី ថ្លែងថាហេតុផលនេះមិនអាចទទួលយកបានទេ ដោយសារនាពេលកន្លងមកក្រសួងបានផ្តល់អាជ្ញាប័ណ្ណដល់វិទ្យុនិងទូរទស្សន៍ជាច្រើនក្នុងប្រទេស។ លោកស្រីអះអាងថាមូលហេតុពិតប្រាកដដោយសារវិទ្យុសំបុកឃ្មុំផ្សាយព័ត៌មានពិតនិងហ៊ានរិះគន់រដ្ឋាភិបាល៕