វ៉ាស៊ីនតោន៖ លោកម៉ម សុណង់ដូនាយកវិទ្យុសំបុកឃ្មុំត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងព្រៃសហើយនៅថ្ងៃសុក្រនេះ ក្រោយពីជាប់អស់រយៈពេល៨ខែក្នុងបទចោទប្រកាន់ទាក់ទងនឹងទំនាស់ដីធ្លីមួយ នៅខេត្តក្រចេះ។ នេះជាការដើរចេញពីពន្ធនាគារជាលើកទីបីហើយសម្រាប់លោកម៉ម សុណង់ដូ។ នៅថ្ងៃសុក្រនេះ លោកបានអញ្ជើញមកស្ទូឌីយោរបស់វីអូអេដើម្បីពិភាក្សាអំពីស្ថានភាពរបស់លោក និងការប្តេជ្ញាចិត្តរបស់លោកថានឹងបន្តការងារដូចពីមុនទៀត។
តើអ្នកគិតថាការដោះលែងលោក ម៉ម សូណង់ដូ នឹងមានឥទ្ធិពលយ៉ាងណាដល់បរិយាកាសនៅមុនការបោះឆ្នោតជាតិក្នុងពេលខាងមុខ?