វ៉ាស៊ីនតោន —
រដ្ឋាភិបាលកម្ពុជាបានបដិសេធសំណើសុំពង្រីកការផ្សាយរបស់វិទ្យុសម្បុកឃ្មុំក្នុងប្រទេសកម្ពុជា។ ក្រសួងព័ត៌មានអះអាងថា ពុំមានហ្រ្វេកង់វិទ្យុនិងទូរទស្សន៍។
ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជាបានច្រានចោលសំណើរបស់ស្ថានីយ៍វិទ្យុ សម្បុកឃ្មុំជាវិទ្យុឯករាជ្យមួយកាលពីថ្ងៃអង្គារចំពោះសំណើសុំពង្រីកការផ្សាយរបស់ខ្លួននៅគ្រប់ខេត្ត និងសំណើសុំបើកស្ថាននីយ៍ទូរទស្សន៍មួយផងនោះ។
ស្ថានីយ៍វិទ្យុសម្បុកឃ្មុំដែលផ្សាយបន្តកម្មវិធីរបស់វីអូអេ និងស្ថានីយ៍វិទ្យុបរទេសផ្សេងទៀតតាមរលកធាតុអាកាស FM 105 មេហ្គាហឺតនោះ មានកម្លាំងផ្សាយ១០គីឡូវ៉ាត់ដែលគេដឹងថា មិនអាចស្តាប់ឮបានទូទាំងប្រទេសដូចស្ថានីយ៍ដទៃទៀតទេ។ ស្ថាននីយ៍វិទ្យុនេះបានដាក់ពាក្យសុំដល់ក្រសួងព័ត៌មានកាលពីថ្ងៃ ទី៣ខែមករាឆ្នាំ២០១៤ ដើម្បីសុំបើកស្ថានីយ៍ផ្សាយបន្ត ឬ Relay និងសុំបើក ស្ថានីយ៍ទូរទស្សន៍ថ្មីមួយរបស់ខ្លួនតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។
តែនៅក្នុងលិខិតចុះថ្ងៃទី១៤ខែមករាឆ្នាំ២០១៤ជាផ្លូវការ ផ្ញើរជូនអ្នកស្រីឌិន ផាណារ៉ា ប្រធានស្តីទីវិទ្យុសម្បុកឃ្មុំ លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «ក្រសួងព័ត៌មានមានការសោកស្តាយដោយពុំមានសល់ហ្វ្រេកង់វិទ្យុ និងហ្រ្វេកង់ ទូរទស្សន៍សម្រាប់ផ្តល់ជូនតាមការស្នើសុំរបស់លោកស្រី»។
អ្នកស្រីហ៊ួន ផាណារី ជំនួយការផ្ទាល់របស់លោកម៉ម សូណង់ដូ ម្ចាស់ស្ថានីយ៍វិទ្យុសម្បុកឃ្មុំ បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះការបើកស្ថានីយ៍ផ្សាយបន្តឬ Relay សម្រាប់វិទ្យុនិងការបើកស្ថាននីយ៍ទូរទស្សន៍ក៏មិនត្រូវបានផ្តល់ឲ្យនោះ ទេ។
អ្នកស្រីបានអះអាងបន្ថែមថា លោកម៉ម សូណង់ដូនឹងដឹកនាំធ្វើមហាបាតុកម្ម រាល់សប្តាហ៍ចាប់ពីថ្ងៃទី២៧ខែមករាឆ្នាំ២០១៤ នៅឯសួនប្រជាធិបតេយ្យ ហើយ ហែក្បួនទៅមុខក្រសួងព័ត៌មានពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ដើម្បីទាម ទារការអនុញ្ញាត។
«ផ្តល់ហេតុផលមកថា មូលហេតុអីដែលវិទ្យុគេ គេឮពេញ២៤ខេត្តក្រុងថា មូល ហេតុអីគេឮ ហើយមូលហេតុអីបានជាវិទ្យុសម្បុកឃ្មុំមួយហ្នឹងវាអត់ឮគ្រប់២៤ ខេត្តក្រុង? គេចង់បានចម្លើយពីក្រសួងព័ត៌មាន។ រឿងនេះដែលប្រជាពលរដ្ឋចង់ បានចម្លើយពីក្រសួងព័ត៌មានឆ្លើយមកឲ្យគេវិញ»។
ការបដិសេធមិនផ្តល់អាជ្ញាបណ្ណពង្រីកកម្លាំងផ្សាយរបស់ស្ថានីយ៍វិទ្យុសម្បុកឃ្មុំនេះមានការរិះគន់ពីក្រុមអ្នកវិភាគផ្នែកព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្សដែលចង់បានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ផលប្រយោជន៍របស់ពលរដ្ឋខ្មែរទូទៅ។
លោកមឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែក ព័ត៌មាន បានអះអាងថា ការប៉ុនប៉ងចង់ពង្រីកការផ្សាយរបស់វិទ្យុសម្បុកឃ្មុំ ជារឿងត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញដែលបានចែង។ ហើយរឿងនេះមានផលប្រយោជន៍មិនត្រឹមតែសម្រាប់ពលរដ្ឋទេ តែសម្រាប់រដ្ឋាភិបាលផងដែរក្នុងស្ថានភាពដែលមានបណ្តាញព័ត៌មានគាំទ្រគណបក្សកាន់អំណាចស្ទើរតែទាំងអស់។
«នៅក្នុងសង្គមប្រជាធិបតេយ្យដើម្បីឲ្យសង្គមរីកចម្រើនដើម្បីឲ្យរដ្ឋាភិបាលហ្នឹង អាចបម្រើប្រជាពលរដ្ឋបានល្អប្រសើរទៅតាមតម្រូវការនិងចំណង់ចំណូលចិត្ត ប្រជាពលរដ្ឋបាន ទាល់តែមានការឆ្លុះបញ្ចាំងដោយឯករាជ្យ។ អញ្ចឹងបើសិនជា មិនមានការរិះគន់ មិនមានការឆ្លុះបញ្ចាំងដោយឯករាជ្យទេ រដ្ឋាភិបាលមិនដឹង ថា ខ្លួនឯងត្រូវកែលម្អខ្លួនឯងយ៉ាងម៉េចទេ»។
លោក អ៊ូ វីរ: នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការមិនផ្តល់ អាជ្ញាបណ្ណដល់វិទ្យុសម្បុកឃ្មុំដើម្បីពង្រីកការផ្សាយរបស់ខ្លួននេះមិនមែនជារឿងផ្ញាក់ផ្អើលទេ។ រដ្ឋាភិបាលគណបក្សកាន់អំណាចសព្វថ្ងៃមិនចង់បានតុល្យភាពនៃព័ត៌មានទេ ហើយព្យាយាមរិតត្បិតព័ត៌មានវិញដើម្បីផលប្រយោជន៍ គណបក្សខ្លួនប៉ុណ្ណោះ។
«បើសិនជាអត់មានព័ត៌មានគ្រប់ជ្រុងជ្រោយទេ ដំណើរការប្រជាធិបតេយ្យនឹង បរាជ័យ តែទី២គឺដើម្បីចង់ជៀសវាងប្រទេសយើងពីការប្រេះឆា ព្រោះអី ឥឡូវនេះខ្ញុំមានការព្រួយបារម្ភខ្លាចប្រទេសប្រេះឆា បានន័យថា ខាងរដ្ឋាភិបាលគាត់គ្រប់គ្រងទូរទស្សន៍ហ្នឹងគឺទូរទស្សន៍នីមួយៗមិនមែនជាកន្លែងប្រភពនៃព័ត៌មានទេ ទៅជាប្រភពនៃការឃោសនារបស់គណបក្សកាន់អំណាច។ អញ្ចឹងយើងព្រួយបារម្ភមែនទែន ព្រោះអីនៅពេលដែលធ្វើអញ្ចឹង ប្រជាពលរដ្ឋនឹងចាប់ ផ្តើមខឹងសម្បារ ហើយនឹងមានការប្រេះឆានៅក្នុងសង្គម។ ហើយដើម្បីការពារបាន ទាល់តែមានសារព័ត៌មានឯករាជ្យ ដែលអាចផ្សព្វផ្សាយនៅគោលជំហរឯករាជ្យនិងគ្រប់ជ្រុងជ្រោយ»។
លោកវីរ:បានអះអាងថា លោកធ្លាប់បានដាក់ពាក្យសុំអាជ្ញាបណ្ណវិទ្យុដែរសម្រាប់ អង្គការរបស់លោក តែត្រូវក្រសួងព័ត៌មានថា គ្មានហ្វ្រេកង់ដូចគ្នា។ លោកអ៊ូ វីរ:បានបញ្ជាក់ថា បន្ទាប់ពីបដិសេធបន្តិចមកគឺមានស្ថានីយ៍វិទ្យុជាច្រើនត្រូវគេផ្តល់ អាជ្ញាបណ្ណ ហើយដំណើរការ។ ដូចជាវិទ្យុវៀតណាម វិទ្យុចិន និងស្ថានីយ៍ផ្សេង ទៀតដែលបើកទ្វារ លោកចាត់ទុកថា នេះជាការសម្រេចចិត្ដទាក់ទងនឹងរឿងនយោបាយ៕