ថ្វីដ្បិតតែមានការប្រែប្រួលលើតម្លៃប្រេងឆៅដោយសារការផលិតប្រេងច្រើនបំផុតដែលមិនធ្លាប់មានពីមុនមកទូទាំងពិភពលោក ហើយប្រទេសអ៊ីរ៉ង់បានវិលត្រឡប់មកផលិតប្រេងច្រើនជាងមុនជាងការរំពឹងទុក ប្រទេសចិនមានបំណងចង់នាំចូលប្រេងឆៅកាន់តែច្រើនពីប្រទេសនីហ្សេរីយ៉ា។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មាននីហ្សេរីយ៉ា លោក Zao LingXiang ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំប្រទេសនីហ្សេរីយ៉ា បានមានប្រសាសន៍ថា៖ «តាមគំនិតរបស់ខ្ញុំ វាមិនមានបញ្ហានោះទេទោះបីជាប្រទេសអ៊ីរ៉ង់ត្រឡប់មកវិញឬអត់។ ក្រុមហ៊ុនចិនចង់នាំចូលប្រេងឆៅបន្ថែមទៀតពីប្រទេសនីហ្សេរីយ៉ា»។
បរិមាណនាំចេញសរុបទៅកាន់ប្រទេសចិនគឺត្រឹមតែ១លានធុងប៉ុណ្ណោះក្នុងឆ្នាំ២០១៥ ដែលស្មើនឹង១,៣ភាគរយនៃការនាំប្រេងចេញសរុបប្រចាំឆ្នាំរបស់ប្រទេសនីហ្សេរីយ៉ា។ លោក LingXiang បានមានប្រសាសន៍ថា ពាណិជ្ជកម្មប្រេងរវាងប្រទេសទាំង២មានទឹកប្រាក់ក្បែរ១៥ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនីហ្សេរីយ៉ាក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី៣របស់ចិនក្នុងទ្វីបអាហ្វ្រិក។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក។ ក្រៅពីប្រេង ទំនិញផ្សេងទៀតដែលចិននាំចូលពីនីហ្សេរីយ៉ាងរួមមាន ម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន ក្រណាត់ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ថ្នាំពេទ្យ និងកុំព្យូទ័រ៕