ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន ប្ដេជ្ញា​រក្សា​ដែនដី​ឲ្យ​បាន


លោក​ប្រធានាធិបតី​ចិន Xi Jinping ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​ទី​១៥០​នៃ​ថ្ងៃ​កំណើត​ប្រធានាធិបតី​ចិន​ដំបូង​គេ គឺ​លោក Sun Yat-sen នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ចិន Xi Jinping ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​ទី​១៥០​នៃ​ថ្ងៃ​កំណើត​ប្រធានាធិបតី​ចិន​ដំបូង​គេ គឺ​លោក Sun Yat-sen នៅ​វិមាន Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០១៦។

ប្រទេស​ចិន កំពុង​អំពាវនាវ​ឲ្យ​មាន​ឯកភាពជាតិ សម្រាប់​រាល់​តំបន់​នានា​ដែល​ខ្លួន​ចាត់ទុក​ថា​ជា​ដែនដី​របស់​ចិន។

ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​ទី​១៥០​នៃ​ថ្ងៃ​កំណើត​ប្រធានាធិបតី​ចិន​ដំបូង​គេ គឺ​លោក Sun Yat-sen លោក​ប្រធានាធិបតី​ចិន Xi Jinping មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រទេស​ចិន នឹង​មិន​អត់​ឱន​ឲ្យ​ដែន​ដី​ណា​មួយ ដែល​ប៉ុនប៉ង​ចង់​ផ្តាច់​ខ្លួន​ចេញ​ពី​ចិន​នោះ​ទេ។

ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ចិន​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​ចិន បាន​ព្យួរ​ការ​ទាក់ទង​ជាមួយ​កោះ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ខ្លួនឯង រហូត​ដល់​ខ្លួន ទទួលស្គាល់​គោលនយោបាយ​ «ចិន​តែ​មួយ» និង​ក្រោយ​ពី​ប្រទេស​ចិន បាន​ហាមឃាត់​មន្ត្រី​ជាប់ឆ្នោត​ពីរ​រូប​ក្នុង​ទីក្រុង​ហុងកុង មិន​ឲ្យ​ឡើង​កាន់​អំណាច បន្ទាប់​ពី​មន្ត្រី​ទាំង​ពីរ​នាក់​នោះ បាន​សម្ដែង​អារម្មណ៍​ប្រឆាំង​ចិន។

លោក Xi Jinping បាន​ថ្លែង​នៅ​ក្នុង​សភា​ចិន​ក្នុង​កណ្តាល​ទីក្រុង​ប៉េកាំង​ថា «រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​ប៉ុនប៉ង​ចែងចែក​ប្រទេស​ចិន នឹង​ប្រាកដ​ជា​រង​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាជន​ចិន​ទាំង​អស់។ យើង​ដាច់​ខាត នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ អង្គការ​ណា​មួយ ឬ​បក្ស​ណាមួយ​ ញែក​បំណែក​ដែនដី​ណាមួយ​ចេញ​ពី​ប្រទេស​ចិន​បាន​ឡើយ ទោះ​បី​ជា​តាម​របៀប​ណា ឬ​ពេល​ណា​ក៏​ដោយ»។​

លោក​ស្រី Tsai Ing-wen ប្រធានាធិបតី​ស្ត្រី​លើក​ដំបូង​របស់​កោះ​តៃវ៉ាន់ មក​ពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (Democratic Progressive Party) ដែល​មិន​ត្រូវ​ជាមួយ​ចិន បាន​ឡើង​កាន់​តំណែង​កាល​ពី​ខែ​ឧសភា ក្រោយ​ពី​ទទួល​ជោគជ័យ​ភ្លូកទឹក​ភ្លូកដី​ក្នុង​ការ​បោះឆ្នោត ដោយ​យក​ឈ្នះ​គណបក្ស Kuomintang ដែល​ស្និទ្ធ​នឹង​ចិន​ជាង។

លោកស្រី​ប្រធានាធិបតី​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិត​អំពី​អត្ថិភាព​នៃ​រដ្ឋាភិបាល​របស់​លោកស្រី និង​ប្រជាធិបតេយ្យ​នៃ​កោះ​តៃវ៉ាន់។

លោក​ស្រី ថ្លែង​ថា ភាគី​ទាំង​ពីរ​ គួរ​តែ​អង្គុយ​ចុះ​ហើយ​ជជែក​គ្នា​វិញ។ ប៉ុន្តែ ប្រទេស​ចិន ទទូច​ថា តៃវ៉ាន់ គឺ​ជា​ផ្នែក​មួយ​របស់​ចិន៕

XS
SM
MD
LG