កងទ័ពជើងទឹកចិនបានរឹបអូសយានគ្មានមនុស្សបើក (Drone) បើកបរក្រោមទឹករបស់កងទ័ពជើងទឹកអាមេរិកនៅតំបន់ដែនទឹកអន្តរជាតិនៅក្នុងសមុទ្រចិនខាងត្បូង។
មន្ទីរបញ្ចកោណបានប្រើប្រាស់វិធីកាទូតដើម្បីអំពាវនាវឲ្យចិនប្រគល់យាន Drone គ្មានមនុស្សបើកដែលប្រើប្រាស់សម្រាប់វាស់កម្តៅទឹកនិងកម្រិតជាតិប្រៃមកវិញ ហើយស្នើថា ចិនមិនត្រូវធ្វើឲ្យមានឧបទ្ទវហេតុបែបនេះកើតឡើងជាថ្មីម្តងទៀតនោះទេ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jeff Davis បានថ្លែងថា៖ «ទង្វើនេះគឺជាការមិនគោរពច្បាប់អន្តរជាតិ»។
ចិនបានរឹបអូសយានគ្មានមនុស្សបើក Drone នេះកាលពីថ្ងៃព្រហស្បតិ៍ មិនយូរប៉ុន្មានមុនពេលកប៉ាល់សិក្សាអំពីសមុទ្ររបស់កងទ័ពជើងទឹកអាមេរិកបានដាក់ឲ្យយាន Drone នោះធ្វើដំណើរចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីកោះភាគខាងលិចនៃប្រទេសហ្វីលីពីន៕