ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ចិន​ទៅ​​​​​បំពេញ​ទស្សនកិច្ច​​នៅ​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​ពុធ​នេះ


ប្រធានាធិបតី​ចិន​លោក Xi Jinping (កណ្ដាល) អញ្ជើញ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២។ (Photo by SPA / AFP)
ប្រធានាធិបតី​ចិន​លោក Xi Jinping (កណ្ដាល) អញ្ជើញ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២២។ (Photo by SPA / AFP)

ប្រធានាធិបតី​ចិន​លោក​Xi Jinping​នឹង​ទៅ​ដល់ប្រទេស​អារ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ធ្វើ​ទស្សនកិច្ចរយៈពេល​៣​ថ្ងៃ​ ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់​លោក​ទៅ​កាន់​ប្រទេសដែល​នាំ​ចេញ​ប្រេង​ឆៅ​ដ៏​ធំ​បំផុតរបស់​ពិភពលោក ចាប់តាំង​ពី​ឆ្នាំ​២០១៦មក។​ នេះបើតាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋអារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។​

ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​រួម​បញ្ជូល​ផង​ដែរនូវ​ជំនួប​កំពូល​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ក្រោម​ព្រះរាជអធិបតី​ភាព​របស់​ព្រះមហាក្សត្រ​ Salman ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ​និង​មាន​ការ​យាង​ចូលរួមផង​ដែរ​ពី​ព្រះអង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman ដែល​ជារាជវង្សដែល​មាន​អំណាច​ខ្លាំងពិតប្រាកដ​នៅ​ក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។​

លោកXi ​ដែល​ដឹកនាំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបង្អស់​ទី​២​របស់​ពិភពលោក​នោះ​ ក៏​នឹង​ចូលរួម​នៅ​ក្នុងកិច្ចប្រជុំកំ​ពូល​មួយ​ផ្សេង​ទៀត ជា​មួយ​មេដឹកនាំ​នៃសមាជិក​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ទាំង​៦​នៃតំបន់​ឈូងសមុទ្រ​ ហើយ​ការ​កិច្ចពិភាក្សា​នេះ​ ក៏​នឹង​មាន​ការ​ចូល​រួម​ផង​ដែរ​ ពី​មេដឹកនាំ​មក​ពីបណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​អារ៉ាប៊ីសាអូឌីត។​ ​

ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ចិន​រូប​នេះ​ កើត​ឡើង​ជួនគ្នា​នឹង​ភាពតានតឹង​ដែល​កំពុង​កើត​មាន​ឡើង​រវាងប្រទេស​អារ៉ាប៊ីសាអូឌីត​ និង​សហរដ្ឋអាមេរិកជុំវិញ​បញ្ហា​មួយ​ចំនួន​ ចាប់​ពី​បញ្ហា​នយោបាយ​ថាមពល​ ដល់​បញ្ហា​សន្តិសុខ​តំបន់​ និង​បញ្ហា​សិទ្ធិមនុស្ស​ជា​ដើម។​ ​

បញ្ហា​ចុងក្រោយបំផុតដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាពជា​ដៃគូ​ ដែលមាន​ចំណាស់​រាប់ទសវត្សរ៍​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​និង​សហរដ្ឋអាមេរិក​នោះ​ កើត​មាន​ឡើង​កាល​ពី​ខែ​តុលា​កន្លងទៅ​ នៅ​ពេល​ក្រុមប្រទេសOPEC+ ​បាន​ឯកភាព​គ្នាកាត់​បន្ថយ​ការ​ផលិតប្រេង​របស់​ខ្លួនចំនួន​២លានបារ៉ែលក្នុង​មួយ​ថ្ងៃ ដែល​ទង្វើ​នេះត្រូវ​បាន​សេតវិមាន​ចាត់ទុកថា​ ជា​ការលម្អៀង​ទៅ​រក​ប្រទេស​រុស្ស៊ី​ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។​ ​

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ អង្គការ​ OPEC+ នៅ​តែ​រក្សាអនុវត្ត​ការកាត់បន្ថយ​ការផលិត​ប្រេង​របស់​ខ្លួន​ដដែល។​ ​

ប្រទេស​ចិន​ជា​អ្នកទិញប្រេងឆៅ​ដ៏​ធំបំផុត​មួយ​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​បាន​ទិញ​ប្រេង​ប្រមាណ​១ភាគ៤​នៃ​ប្រេង​នាំចេញ​ទាំង​អស់​របស់​ប្រទេស​នេះ៕

XS
SM
MD
LG