ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​តវ៉ា​នឹង​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្បែរ​កោះ​សិប្បនិម្មិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង


នៅ​ក្នុង​រូបភាព​ថត​កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១​នេះ នាវា USS John S. McCain បើក​កាត់​ឆ្នេរ​សមុទ្រ​វៀតណាម។
នៅ​ក្នុង​រូបភាព​ថត​កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១​នេះ នាវា USS John S. McCain បើក​កាត់​ឆ្នេរ​សមុទ្រ​វៀតណាម។

នៅ​ថ្ងៃ​សុក្រ​នេះ ប្រទេស​ចិន​បាន​សម្តែង «ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង» នៅ​ក្រោយ​នាវា​ចម្បាំង​ស.រ.អា.​មួយ​គ្រឿង​បាន​បើក​នៅ​ជិត​កោះ​សិប្បនិម្មិត​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​សារៈសំខាន់​ខាង​យុទ្ធសាស្ត្រ។​

អ្នកនាំ​ពាក្យ​ម្នាក់នៃ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​នាវា​ឈ្មោះ USS John S. McCain បាន​រំលោភ​លើ​ច្បាប់ចិន និង​ច្បាប់​អន្តរជាតិ ធ្វើឱ្យ​អន្តរាយ​ដល់​អធិបតេយ្យភាព និង​សន្តិសុខ​នៃ​ប្រទេស​ចិន​ និង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​នៃ​ពួក​បុគ្គលិក​ជួរ​មុខ​ផង​ដែរ។​

អ្នកនាំ​ពាក្យ​រូប​នេះ​បាន​ថ្លែង​ថា កង​ទ័ព​ជើង​ទឹក​ចិន​ «បាន​ដឹង​អត្តសញ្ញាណ​នាវា​នោះ ព្រមាន និង​បណ្តេញ​កប៉ាល់​នោះ»។

មន្ត្រី​ម្នាក់​នៃ​កងទ័ព​ជើង​ទឹក​ស.រ.អា.​បាន​និយាយ​ដោយ​មាន​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​លោក​ថា​ នាវា​ពិឃាត​របស់​អាមេរិកាំង​បាន​បើក​នៅ​ចម្ងាយ​៦ម៉ាយ ពី Mischief Reef កាល​ពី​ថ្ងៃព្រហស្បតិ៍ដែល​ជា​ផ្នែក​មួយ​នៃកិច្ចប្រតិបត្តិការ​ «សេរីភាព​ខាង​នាវាចរណ៍» នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ។

កិច្ចប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​នេះ​ជា​កិច្ចប្រតិបត្តិការ​លើក​ទីបី​ដែល​ស.រ.អ.​បា​នធ្វើ​ចាប់​តាំង​ពី​ប្រធានាធិបតី​ Donald Trump ចូល​កាន់​តំណែង​កាលពី​ខែ​មករា។ ​ពួកមន្ត្រី​ស.រ.អា.​និយាយ​ថា ​ក្រុម​យោធា​អាមេរិកាំង​នឹង​បន្ត​បើក​នាវា​ ហោះ​យន្តហោះ និង​ធ្វើកិច្ចប្រតិបត្តិការ​នៅ​កន្លែង​ទាំង​ឡាយ​ណា​ដែល​មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ។​

ប្រទេស​ចិន​ដែល​បាន​ទាមទារ​សមុទ្រ​ចិនខាង​ត្បូង​សឹង​តែ​ទាំង​អស់​ថា​ជា​របស់​ខ្លួន​បាន​តវ៉ាប្រឆាំង​នឹង​កិច្ចប្រតិបត្តិការ​បែប​នេះ​ជា​រៀងរហូត​មក៕

XS
SM
MD
LG