ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្រ្ត​ឃើញ​ពី​គុណវិបត្តិ​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ដែល​ផលិត​ដោយ​​រុស្ស៊ី​ និង​​ចិន


រូប​ឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​ម្នាក់​មើល​កោសិកា​ក្រលៀន​ស្វា​ នៅ​ពេល​លោក​ធ្វើ​តេស្ត​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
រូប​ឯកសារ៖ អ្នក​វិទ្យាសាស្ត្រ​ម្នាក់​មើល​កោសិកា​ក្រលៀន​ស្វា​ នៅ​ពេល​លោក​ធ្វើ​តេស្ត​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

អ្នក​ជំនាញ​មួយ​ចំនួន​លើក​ឡើង​ថា​ វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ក្នុង​ប្រទេស​ចិន ​និង​រុស្ស៊ី​ មាន​គុណវិបត្តិដ៏ធំ​មួយ​ ដោយ​ការ​ផលិត​នោះ​គឺ​ផ្អែក​ទៅ​លើ​វីរុស​នៃ​ជំងឺ​ផ្តាសាយ​ធម្មតា​ដែល​កើត​ទៅ​លើ​មនុស្ស​ជាច្រើន​ ដែល​នេះអាច​ធ្វើ​ឱ្យ​វ៉ាក់សាំង​ការពារ​នេះ​ជំងឺ​កូវីដ១៩​នេះ​ខ្វះ​ប្រសិទ្ធភាព។

ប្រភេទ​ថ្នាំ​វ៉ាក់សាំងបង្កើតដោយ​ក្រុមហ៊ុន​ចិន​ CanSino Biologic ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ ប្រើប្រាស់​លើ​កង​យោធា​របស់​ចិន​នោះ​ គ្រាន់​តែ​ផ្អែក​លើការ​កែច្នៃ​នៃ​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ធម្មតា​ដែល​ពាក្យ​បច្ចេកទេស​ហៅ​កាត់​ថា Ad5 តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នេះ​កំពុង​ស្វែង​រក​ការ​យល់​ព្រមសម្រាប់​ការ​ប្រើប្រាស់​ក្នុង​ករណី​សង្គ្រោះបន្ទាន់​មួយក្នុង​បណ្តា​ប្រទេស​ជា​ច្រើន មុន​ពេល​ដែល​ត្រូវ​ដាក់​ឱ្យ​សាកល្បង​ក្នុង​ទ្រង់​ទ្រាយធំ​ នេះ​បើ​តាម​ចេញ​ផ្សាយ​របស់​សារព័ត៌មាន the Wall Street Journal កាល​ពី​សប្តាហ៍មុន។

ដោយ​ឡែក​វ៉ាក់សាំង​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ Gamaleya ក្នុង​ទី​ក្រុង​មូស្គូនៃ​ប្រទេស​រុស្ស៊ី​វិញ​នោះ​ ដែលត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​រុស្ស៊ី​យល់​ព្រម​កាល​ពី​ដើម​ខែ​សីហា​ បើ​ទោះ​បី​មិន​មាន​ការ​ធ្វើ​តេស្ត​សាក​ល្បង​ទូលំទូលាយ​ក្តី​ គឺ​ជា​ប្រភេទ​វ៉ាក់សាំងដែល​ផលិតចេញ​ពី​វីរុស​ Ad5 ដែរ​ និងវីរុស​មួយ​ទៀត​ដែល​កម្រមាន​ជាង។

លោក​ស្រី Anna Durbin អ្នក​ស្រាវ​ជ្រាវ​វ៉ាក់សាំង​នៃ​សាកលវិទ្យាល័យ Hopkins University​លើក​ឡើងថា​ វ៉ាក់​សាំង​ដែល​ផ្អែក​លើ​វីរុស Ad5 ធ្វើ​ឱ្យ​លោក​ស្រី​មាន​ការ​បារម្ភ​ ព្រោះ​ដោយ​សារ​មាន​មនុស្ស​ជា​ច្រើន​មាន​ភាព​ស៊ាំ​ទៅនឹង​វីរុស​នេះ​ហើយ។ លោក​ស្រី​បញ្ជាក់ថា​ ខ្ញុំ​មិន​ច្បាស់​ទេ​ពី​យុទ្ធសាស្រ្ត​របស់​គេ​ តែ​ប្រហែល​ជា​វ៉ាក់​សាំង​នេះ​មិន​អាច​មាន​ភាពស័ក្តិសិទ្ធិ​៧០%ទេ​ ប្រហែល​អាច​តែ​៤០%​ប៉ុណ្ណោះ​ ដែលនេះ​អាច​ប្រសើរ​ជាងការគ្មាន​វ៉ាក់សាំង​សោះ​ រហូត​ដល់​មាន​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធិភាព​ជាង​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នោះ៕

XS
SM
MD
LG