ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពល​រដ្ឋ​នៅ​តំបន់ ​Catalonia ​បោះ​ឆ្នោត​ដើម្បី​ផ្ដាច់​ឯករាជ្យ​ចេញ​ពី​ប្រទេស​អេស្ប៉ាញ


ក្រុម​បាតុករ​គ្រវី​ទង់​ជាតិ​អេស្ប៉ាញ​និង​ស្រែក​នៅ​មុខ​សាលា​ក្រុង​ក្នុង​ពេល​ធ្វើ​បាតុកម្ម​គាំទ្រ​អេស្ប៉ាញ​តែ​មួយ​ នៅ​មុន​ពេល​ការ​ធ្វើ​ប្រជា​មតិ​ទាម​ទារ​ឯករាជ្យ​របស់​តំបន់ Catalonia កាល​ពី​ថ្ងៃទី​១ ខែ​តុលា នៅ​ទីក្រុង​ម៉ាឌ្រីដ។
ក្រុម​បាតុករ​គ្រវី​ទង់​ជាតិ​អេស្ប៉ាញ​និង​ស្រែក​នៅ​មុខ​សាលា​ក្រុង​ក្នុង​ពេល​ធ្វើ​បាតុកម្ម​គាំទ្រ​អេស្ប៉ាញ​តែ​មួយ​ នៅ​មុន​ពេល​ការ​ធ្វើ​ប្រជា​មតិ​ទាម​ទារ​ឯករាជ្យ​របស់​តំបន់ Catalonia កាល​ពី​ថ្ងៃទី​១ ខែ​តុលា នៅ​ទីក្រុង​ម៉ាឌ្រីដ។

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រជាពលរដ្ឋ​នៅ​តំបន់ ​Catalonia ​ដែល​ជា​តំបន់​ស្វ័យត​នៃ​ប្រទេស​អេស្ប៉ាញ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ប្រជាមតិ​ផ្ដាច់​ឯករាជ្យ​ចេញ​ពី​ប្រទេស​អេស្ប៉ាញ ដែល​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​តុលាការ​ធម្មនុញ្ញ។

ស្រប​ពេល​នោះ​ដែរ ប៉ូលិស​បាន​រឹប​អូស​យក​សន្លឹង​ឆ្នោត​យ៉ាង​ហោច​ណាស់​ពី​ស្ថានីយ​បោះ​ឆ្នោត​មួយ​កន្លែង។

ក្រសួង​មហាផ្ទៃ​អេស្ប៉ាញ​បាន​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​ Twitter​ ថា ហិប​ឆ្នោត និង​សន្លឹក​ឆ្នោត​ដំបូងៗ​ត្រូវ​បាន​រឹប​អូស។ ក្រសួង​បាន​បន្ថែម​ទៀត​ថា ប៉ូលិស​នឹង​រឹប​អូស​សន្លឹក​ឆ្នោត​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់ Catalonia។

អ្នក​នាំ​ពាក្យ​ឲ្យ​រដ្ឋាភិបាល​តំបន់​ Catalonia បាន​និយាយ​ថា ប្រជាពលរដ្ឋ​អាច​បោះ​ឆ្នោត​នៅ​តាម​ស្ថានីយ​បោះ​ឆ្នោត​ណា​ក៏​បាន​ដែរ ដោយសារ​តែ​អាជ្ញាធរ​អេស្ប៉ាញ​បាន​បិទ​ស្ថានីយ​បោះ​ឆ្នោត​មួយ​ចំនួន និង​រឹប​អូស​សន្លឹក​ឆ្នោត។ ការ​ប្រតាយ​ប្រតប់​រវាង​ប៉ូលិស និង​អ្នក​បោះ​ឆ្នោត​ត្រូវ​បាន​រាយការណ៍​ថា​បាន​កើត​ឡើង​នៅ​តាម​សង្កាត់​ខ្លះ។

តុលាការ​ធម្មនុញ្ញ​ប្រទេស​អេស្ប៉ាញ​បាន​ផ្អាក​ការ​បោះ​ឆ្នោត​ប្រជាមតិ​នេះ ហើយ​រដ្ឋាភិបាល​កណ្ដាល​ប្រទេស​អេស្ប៉ាញ​បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នេះ​គឺ​ខុស​ច្បាប់។

លោក Enric Millo ដែល​ជា​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​អេស្ប៉ាញ​ប្រចាំ​តំបន់ Catalonia ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ​នេះ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ប៉ូលិស​បាន​បិទ​ស្ថានីយ​បោះ​ឆ្នោត​ចំនួន​ពាក់​កណ្ដាល​នៃ​ស្ថានីយ​បោះ​ឆ្នោត​សរុប​ចំនួន​ជាង ២៣០០​កន្លែង។

លោក​បន្ថែម​ថា អាជ្ញាធរ​អេស្ប៉ាញ​បាន​រុះរើ​បច្ចេកវិទ្យា​ដែល​មន្ត្រី​តំបន់ ​Calalonia ​គ្រោង​នឹង​ប្រើ​សម្រាប់​ការ​បោះ​ឆ្នោត និង​រាប់​សន្លឹង​ឆ្នោត ដែល​ករណី​នេះ​អាច​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ប្រជាមតិ​នេះ​ពិបាក​នឹង​ធ្វើ​ឡើង​ណាស់។

មន្ត្រី​នៅ​តំបន់ Catalonia បាន​និយាយ​ថា ពួកគេ​នឹង​នៅតែ​បន្ត​ធ្វើ​ការ​បោះ​ឆ្នោត​ប្រជាមតិ​នេះ ទោះបីជា​រដ្ឋាភិបាល​កណ្ដាល​អេស្ប៉ាញ​ហាម​ឃាត់​ក៏​ដោយ៕

XS
SM
MD
LG