ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អេស្ប៉ាញ​កំពុង​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​ភេវរកម្ម


ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ឈរ​នៅ​លើ​ចំណុច​មួយ​ដែល​ភេរវជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​បាញ់​នៅ ក្នុង​ក្រុង Cambrils ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។
ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ឈរ​នៅ​លើ​ចំណុច​មួយ​ដែល​ភេរវជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​បាញ់​នៅ ក្នុង​ក្រុង Cambrils ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

អាជ្ញាធរ​អេស្ប៉ាញ​កំពុង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ទាប់ពី​រថយន្ត​ភេរវករ​ពីរ​នាក់​បាន​វាយ​ប្រហារ​អ្នក​ដំណើរ​នៅ​ក្រុង​តំបន់ Barcelona ប្រទេស​អេស្ប៉ាញ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៣នាក់ និង​របួស​ជាង​១០០នាក់​ទៀត។

ការ​ភ័យ​រន្ធត់​បាន​ចាប់​ផ្តើម​កើត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​រថយន្ត​មួយ​គ្រឿង​បាន​បុក​មនុស្សម្នា​លើ​មហាវិថី​មួយ​ឈ្មោះ Las Ramblas ក្នុង​ក្រុង​ Barcelona ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ទាំង​នោះ។

អ្នក​បើក​រថយន្ត​នោះ​បាន​ចុះ​រត់​គេច​ខ្លួន ហើយ​ត្រូវ​អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់​ខ្លួន។ ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្នាក់​ជា​ជនជាតិ ម៉ារ៉ុក និង​ម្នាក់​ទៀត​ជា​ជនជាតិ​អេស្ប៉ាញ។

តែ​អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ច្បាស់​ទេ​ថា​តើ​ជន​ទាំង​ពីរ​នាក់​នោះ​មាន​ជាប់​ទាក់ទង​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នោះ​យ៉ាង​ម៉េច​ទេ។

ជន​ទី៣​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​នៅ​ក្នុង​ក្រុង Ripoll។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Joaquim Forn៕

XS
SM
MD
LG