សហគមន៍នៅជុំវិញពិភពលោកបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតក្នុងឆ្នាំ២០២២ ច្រើនជាងបណ្តាឆ្នាំមុនៗដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩០០មក ដោយសារនៃការ ធ្វើដំណើរតាមផ្លូវអាកាសមានកំណើនឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩ ហើយទីក្រុងកាន់តែច្រើនឡើងបានងាកទៅរកការប្រើធ្យូងថ្មជាប្រភពថាមពលដែលមានតម្លៃថោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAP។
ការបញ្ចេញឧស្ម័នដែលធ្វើឱ្យបរិយាកាសឡើងក្តៅដែលកើតចេញពីការលិតថាមពលនោះបានកើនឡើងពី០.៩ភាគរយដល់៣៦.៨ជីហ្គាតុនក្នុងឆ្នាំ២០២២។ នេះបើយោងទៅលើរបាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍។
ឧស្ម័នកាបូនឌីអុកស៊ីតត្រូវបានបញ្ចេញចំហាយនៅពេលដែលឥន្ធនៈហ្វូស៊ីលដូចជា ប្រេង ធ្យូងថ្មនិងឧស្ម័នធម្មជាតិ ត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់រថយន្ត យន្តហោះ ផ្ទះសម្បែងនិងក្នុងរោងចក្រជាដើម។ នៅពេលដែលចំហាយឧស្ម័នហោះចូលក្នុងបរិយាកាស វាបានពូនផ្តុំហើយធ្វើឱ្យស្រទាប់បរិយាកាសកើនឡើងកម្តៅ។
របាយការណ៍របស់ទីភ្នាក់ងារថាមពលអន្តរជាតិកាលថ្ងៃព្រហស្បតិ៍ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រខាងបរិស្ថានព៌ណនាថាជារឿងដែលគួរឱ្យបារម្ភខ្លាំង។ ពួកគេក៏បានព្រមានដល់អ្នកប្រើប្រាស់ថាមពលនៅជុំវិញពិភពលោកត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបានខ្លាំងដើម្បីពន្យឺតផលវិបាកនានាដែលអាចកើតឡើងដោយសារតែការឡើងកម្តៅនៃភពផែនដីនេះ៕
ទីក្រុង New York សហរដ្ឋអាមេរិក —