ភ្នំពេញ —
មន្ត្រីអង្គការសង្គមស៊ីវិលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មេធាវីបានដាក់ពាក្យស្នើសុំការពារសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅក្នុងខេត្តកំពតរួចហើយ ប៉ុន្តែគេនៅមិនទាន់ដឹងពីកាលបរិចេ្ឆទនៃការកាត់ទោសនៅឡើយ។
អាជ្ញាធរខេត្តកំពតបានចាប់ខ្លួនបុរសចំនួនប្រាំមួយនាក់ជាបន្តបន្ទាប់ កាលពីចុងខែមិថុនា ដែលបុរសពីរនាក់ក្នុងចំណោមនោះត្រូវអះអាងថា គឺជាសកម្មជននយោបាយរបស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជែងដែលមានសក្តានុពលប្រជែងគណបក្សកាន់អំណាច ហើយបុរសបួននាក់ទៀតត្រូវបានអះអាងថា គឺជាអ្នកគាំទ្រគណបក្សជំទាស់ដដែលនេះ។ បុរសប្រាំនាក់ត្រូវចោទប្រកាន់ពីបទប្រមូលផល និងដឹកជញ្ជូនអនុផលព្រៃឈើដោយខុសច្បាប់និងបុរសម្នាក់ទៀតទទួលរងការចោទប្រកាន់ទាក់ទងនឹងការគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតាមទូរស័ព្ទ។
លោកប្រាក់ សារ៉ាន់ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពតលើកឡើងថា មេធាវីនៃសមាគមអាដហុកបានដាក់ពាក្យការពាររួចហើយ ហើយនៅរង់ចាំការសម្រេចរបស់សាលាដំបូងខេត្តកំពតសម្រាប់ការបើកសវនាការ។
លោកនិយាយថា៖ «គឺមេធាវីពីសមាគមអាដហុក ខេត្តកំពតបានដាក់ពាក្យការពារតាមផ្លូវតុលាការរួចហើយ ហើយឥឡូវកំពុងជំរុញឲ្យតុលាការអនុវត្តទៅតាមនិតិវិធី»។
តាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពតឲ្យដឹងថា លោកហុង វីរ៉ាវុធត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ក្រោមការចោទប្រកាន់ថា បានគំរាមធ្វើឃាតថ្នាក់ដឹកនាំរដ្ឋាភិបាលតាមទូរស័ព្ទ។ បួនថ្ងៃក្រោយមក សកម្មជនម្នាក់ទៀតគឺលោកស៊ តន អាយុ៥១ឆ្នាំ ជាម្ចាស់សិប្បកម្មជ្រៀកឈើនៅក្នុងស្រុកឈូក ខេត្តកំពត ត្រូវចាប់ខ្លួនដោយសារមានការចោទប្រកាន់ថា បានបើកសិប្បកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដោយឡែក នៅមុននោះមួយថ្ងៃ បុរសបួននាក់ផ្សេងទៀតដែលត្រូវអះអាងថា ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិត្រូវចាប់ខ្លួននៅពេលកំពុងដឹកឈើតាមរទេះ ក្នុងឃុំតាកែន ខេត្តកំពត។ បុរសទាំងបួនដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺបានយកស្លាកគណបក្សសង្គ្រោះជាតិជាផ្ទាំងក្រដាសតូចៗបិទនៅពីលើឈើ ក្រោយពីសកម្មជនគណបក្សជំទាស់បានចែកខិតបណ្ណឃោសនាដល់ពួកគេ។
លោកប្រាក់ សារ៉ាន់បញ្ជាក់ថា មេធាវីរបស់អង្គការអាដហុកបានស្នើសុំការពារជនជាប់ចោទចំនួនប្រាំនាក់ រីឯយុវជនជាប់ចោទអំពីការគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតាមទូរស័ព្ទនោះមិនទាន់បានស្នើសុំមេធាវីការពារនៅឡើយ។
អ្នកស្រីទ្រី ឈួន មេធាវីការពារឲ្យជនទាំងប្រាំនាក់ ត្រូវគេរាយការណ៍ថា អ្នកស្រីបានជួបកូនក្តីរបស់ខ្លួនទាំងប្រាំនាក់រួចហើយ។ ប៉ុន្តែអ្នកស្រីបានបដិសេធមិនបានផ្តល់សេចក្តីអត្ថាធិប្បាយអំពីប្រតិកម្មកូនក្តីខ្លួនទេ ដោយចាត់ទុកថា នេះជាការសម្ងាត់របស់កិច្ចការការពារក្តី។
លោកព្រះរាជអាជ្ញាជុំ សំបាននៃសាលាដំបូងខេត្តកំពត មានប្រសាសន៍ថា លោកមិនដឹងថា ជនជាប់ចោទនោះជាសកម្មជនគណបក្សជំទាស់ ឬយ៉ាងណានោះទេ។ ប៉ុន្តែសមត្ថ កិច្ច បានចាប់ខ្លួនពួកគេអំពីបទល្មើសព្រៃឈើហើយតុលាការសម្រេចឃុំខ្លួនពួកគេ។
លោកព្រះរាជអាជ្ញាជុំ សំបានបន្ថែមថា តុលាការត្រូវការស៊ើបអង្កេតពីបួនទៅប្រាំមួយខែមុននឹងធ្វើការជំនុំជម្រះទោស។
លោកនិយាយថា៖ «អាស្រ័យលើចៅក្រមអង្កេតកំណត់ពេលណា។ ខ្ញុំមិនទាន់ដឹងទេ។ បើតាមផ្លូវច្បាប់គេអាចមានទោសពីមួយឆ្នាំទៅប្រាំឆ្នាំ»។
ការចាប់ខ្លួនសកម្មជននយោបាយគណបក្សសង្គ្រោះជាតិធ្វើឡើងស្របពេលដែលគណបក្សនយោបាយទាំងប្រាំបីកំពុងធ្វើការឃោសនាដើម្បីស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដា។
លោកជា ប៉ូច ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពត បានអះអាងថា ការចាប់ខ្លួនសកម្មជននយោបាយនេះបានធ្វើឲ្យមានការប៉ះពាល់តិចតួចដល់ការឃោសនារបស់លោក។ ហើយលោកនៅតែចាត់ទុកថា ការចាប់ខ្លួននេះគឺជា«រឿងនយោបាយ»។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ឆ្លើយទៅនឹងសំណួរអ្នកកាសែតក្នុងសន្និសីទកាលពីព្រឹកមិញនេះថា ករណីជនត្រូវចាប់ខ្លួននេះមិនស្ថិតក្នុងសមត្ថកិច្ចរបស់គ.ជ.ប.ទេ ប៉ុន្តែគ.ជ.ប.នឹងតាមឃ្លាំមើលដំណើរការនេះ។ ជាមួយគ្នានេះដែរ លោកទេព នីថាព្រមានថា «គួរកុំប្រញ៉ាប់ប្រញ៉ាល់វាយតម្លៃថា នេះជារឿងនយោបាយ»៕