ញូវដែលី —
នៅក្នុងប្រទេសឥណ្ឌា ពួកអ្នកបោះឆ្នោតលើកដំបូងដែលគេប៉ាន់ស្មានថា១២០លាននាក់នឹងអាចមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលចាប់ផ្តើមនៅខែមេសានេះ។ ឥណ្ឌាជាប្រទេសមួយដែលមានមនុស្សក្មេងៗដ៏ច្រើនបំផុតមួយរបស់ពិភពលោកដែលពួកគេស្ថិតនៅក្រោមអាយុ២៥ឆ្នាំ ពួកគេកំពុងបង្កើនសកម្មភាពទាក់ទិនខាងនយោបាយរបស់ខ្លួននៅពេលដែលពួកគេស្វះស្វែងទាញចំណាប់អារម្មណ៍ឲ្យមករកបញ្ហាសំខាន់ៗសម្រាប់ពួកគេដូចជាបញ្ហាការងារនិងការអភិវឌ្ឍ។
កាលពីឆ្នាំ២០១១ Sanjay Kharwar ជានិស្សិតខាងវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាដ៏ល្បីល្បាញក្នុងរដ្ឋធានីញូវដែលី បានអង្គុយនៅឧទ្យានសាធារណៈមួយកន្លែងក្នុងកណ្តាលរដ្ឋធានីរួមជាមួយយុវជនក្មេងៗរាប់ម៉ឺននាក់ទៀតដែលចូលរួមក្នុងការតវ៉ាប្រឆាំងអំពើពុករលួយរបស់អង្គការសង្គមស៊ីវិលដ៏ធំមួយ។
នៅឆ្នាំនេះ Kharwar នឹងទៅបោះឆ្នោតជាលើកទីមួយ។ ក៏ប៉ុន្តែលោកចង់ធ្វើឲ្យបានច្រើនជាងការបោះឆ្នោតនោះទៀត។ លោកចង់មានតួនាទីយ៉ាងសកម្មនៅក្នុងការផ្តល់ទិសដៅថ្មីសម្រាប់ប្រទេសរបស់លោក។
លោក Kharwar ថ្លែងថា៖ «ក្នុងជំនាន់របស់ខ្ញុំ យើងមិនគិតពីវណ្ណៈឬតំបន់ទេ មនុស្សដូចជាយើងកំពុងឃ្លាតកាន់តែឆ្ងាយពីទស្សនៈវិជ្ជាចាស់ដែលគិតពីវណ្ណៈ និងប្រភពកំណើត។ យើងកំពុងគិតពីការអភិវឌ្ឍសេដ្ឋកិច្ចវិញ ដែលនេះជាការណ៍ល្អសម្រាប់ប្រទេស»។
Kharwar បានចុះឈ្មោះជាអ្នកស្ម័គ្រចិត្តសម្រាប់គណបក្សប្រឆាំង Bharatiya Janata Party ឬ BJP ពីព្រោះលោកគិតថា បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សនោះ ជាមនុស្សដ៏ល្អបំផុតដែលសក្តិសមដើម្បីដោះស្រាយបញ្ហានានាដែលមានសារៈសំខាន់បំផុតដល់ពួកយុវជនក្មេងៗដូចជា អភិបាលកិច្ចល្អ ការរីកចម្រើនសេដ្ឋកិច្ចកាន់តែលឿនឡើងហើយនឹងការងារ។
លោកស្ថិតក្នុងចំណោមពួកនិស្សិតមហាវិទ្យាល័យនិងអ្នកមានអាជីពក្មេងៗរាប់ពាន់នាក់ដែលបានចុះឈ្មោះដើម្បីធ្វើយុទ្ធនាការឃោសនាឲ្យគណបក្សនយោបាយនានានៅទូទាំងប្រទេស មិនថាគណបក្ស Congress ដែលជាគណបក្សកំពុងកាន់អំណាច គណបក្ស BJP ឬមួយគណបក្ស តូចៗមួយចំនួនទៀតដែលប្រកួតប្រជែងគ្នាដើម្បីដណ្តើមអាសនៈចំនួន៥៤៣នៅក្នុងការបោះឆ្នោតសភាដែលចាប់ផ្តើមនៅថ្ងៃទី៧ ខែមេសាខាងមុខនេះ។
ប្រទេសឥណ្ឌាមានចំនួនមនុស្សវ័យក្មេងដ៏ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ប្រហែលពាក់កណ្តាលនៃប្រជាពលរដ្ឋឥណ្ឌាសរុប១ពាន់២រយលាននាក់មានអាយុក្រោម២៦ឆ្នាំ។ ពួកគេទទួលបានចំណាប់អារម្មណ៍តិចតួចពីគណបក្សនយោបាយរហូតទាល់តែពួកយុវជនបានលេចធ្លោជាងគេនៅក្នុងយុទ្ធនាការរបស់សង្គមស៊ីវិលធំៗបង្អស់ចំនួនពីរក្នុងពេលថ្មីៗនេះគឺ៖ ចលនាប្រឆាំងអំពើពុករលួយ ហើយនឹងការតវ៉ាមិនបានគ្រោងទុកដែលកើតមានឡើងភ្លាមៗបន្ទាប់ពីមានរឿងការចាប់រំលោភដ៏ព្រៃផ្សៃលើនិស្សិតក្មេងម្នាក់ក្នុងទីក្រុងញូវដែលីកាលពីខែធ្នូ។
ការតវ៉ាប្រឆាំងទាំងនោះ បានបណ្តាលឲ្យគណបក្សនយោបាយធ្វើការកត់សម្គាល់ចំពោះយុវជនរបស់ឥណ្ឌា។ ហើយនៅពេលដែលពួកគេប្រុងប្រៀបខ្លួនសម្រាប់ការបោះឆ្នោត គណបក្សនានាកំពុងព្យាយាមប្រើប្រាស់ពួកអ្នកបោះឆ្នោតទាំងនោះ។
គណបក្ស Congress សង្ឃឹមថា រូបភាពយុវភាពរបស់លោក Rahul Gandhi អាយុ៤៣ឆ្នាំ ជាអ្នកនាំមុខយុទ្ធនាការឃោសនារបស់គណបក្សខ្លួននឹងទាក់ទាញយុវជនក្មេងៗនៅក្នុងប្រទេសមួយដែលជីវិតនយោបាយត្រូវគ្របគ្រងដោយមនុស្សចាស់ៗភាគច្រើន។ លោក Gandhi បានជំរុញឲ្យមានបេក្ខជនក្មេងៗឈរឈ្មោះច្រើន ហើយបានទាក់ទាញពួកអ្នកបោះឆ្នោតក្មេងៗនៅក្នុងការឃោសនាបោះឆ្នោតរបស់លោក។
គណបក្ស BJP សង្ឃឹមថា ការផ្តោតយ៉ាងខ្លាំងរបស់ខ្លួនលើបញ្ហាការអភិវឌ្ឍនឹងបានទទួលជោគជ័យជាមួយពួកអ្នកបោះឆ្នោតក្មេងៗ។ លោក Ravi Shankar Prasad ជាមេដឹកនាំកំពូលនៃគណបក្ស Bharatiya Janata។
«បញ្ហាអត់ការងារធ្វើមានច្រើន។ មានការខ្វះការវិនិយោគទុន។ មានអតិផរណា។ ដូច្នេះមនុស្សចង់ផ្លាស់ប្តូរ។ មានឆន្ទៈចង់ផ្លាស់ប្តូរយ៉ាងខ្លាំង ហើយតាមវិធីនេះដែលយើងកំពុងផ្តោតលើយុវជនក្មេងៗនៅក្នុងប្រទេស»។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគខាងនយោបាយ និយាយថា គណបក្សសំខាន់ទាំងពីរបានខកខានមិនបានដោះស្រាយបញ្ហាសំខាន់ៗដែលមានសារៈសំខាន់ដល់មនុស្សក្មេងៗដោយមានកម្មវិធីជាក់លាក់។
លោក Sanjay Kumar នៅមជ្ឈមណ្ឌលសង្គមកំពុងអភិវឌ្ឍក្នុងរដ្ឋធានីញូវដែលីដែលបាននិពន្ធសៀវភៅមួយក្បាលស្តីពីយុវជនឥណ្ឌាក្នុងឆាកនយោបាយ និយាយថា គណបក្សនយោបាយកំពុងសន្យាតែមាត់ទទេដល់យុវជនក្មេងៗ។
«ដើម្បីប្រមូលកម្លាំងយុវជនក្មេងៗ អ្វីដែលពួកគេកំពុងធ្វើនៅពេលឥឡូវនេះគឺផ្តល់ឱកាសចូលរួមឃោសនាកាន់តែច្រើនឡើងដល់មនុស្សក្មេងៗ ប៉ុន្តែការណ៍នេះមិនល្មមគ្រប់គ្រាន់ដើម្បីប្រមូលពួកយុវជនក្មេងៗដើម្បីគាំទ្រគណបក្សទេ។ ពួកគេមិនដឹងថា ពួកគេត្រូវការធ្វើអ្វីដើម្បីដោះស្រាយអ្វីដែលជាផលប្រយោជន៍ បញ្ហា និងតម្រូវការរបស់អ្នកបោះឆ្នោតវ័យក្មេងៗ ថាតើពួកគេនឹងដោះស្រាយបញ្ហាការអត់ការងារធ្វើយ៉ាងម៉េច និងធ្វើឲ្យការសិក្សាអប់រំប្រសើរឡើង។ មិនមានគណបក្សនយោបាយណាបានចាប់អារម្មណ៍ចំពោះសេចក្តីប៉ងប្រាថ្នាការបារម្ភនានា របស់ពួកអ្នកបោះឆ្នោតក្មេងៗនៅក្នុងប្រទេសនេះ»។
លោក Kumar និយាយថា បើប្រៀបធៀបទៅនឹងកាលពីមួយទសវត្សរ៍មុនយុវជនក្មេងៗទាំងប្រុសនិងទាំងស្រីកំពុងបង្ហាញការយកចិត្តទុកដាក់កាន់តែច្រើនឡើងនៅក្នុងរឿងនយោបាយ។
លោក Kumar ពន្យល់ថា៖ «ខ្ញុំចង់និយាយថា ពួកអ្នកបោះឆ្នោតក្មេងៗគ្រប់សហគមន៍ទូទាំងប្រទេស ពួកគេបានចាប់ផ្តើមចូលរួមកាន់តែច្រើនឡើងនិងពួកអ្នកបោះឆ្នោតក្មេងៗគឺទាំងប្រុសទាំងស្រី។ នេះជាការផ្លាស់ប្តូរដែលយើងបានសង្កេតឃើញ»។
ខណៈដែលពួកអ្នកស្ម័គ្រចិត្តខ្លះឲ្យគណបក្សនយោបាយ មានមហិច្ឆិតាចង់ចូលប្រឡូកក្នុងនយោបាយ មនុស្សខ្លះទៀតដូចជា Kharwar មិនមានមហិច្ឆិតាខាងនយោបាយទេ។ ទោះយ៉ាងនោះក៏ដោយ ពួកគេស្ម័គ្រចិត្តចំណាយពេលវេលាដើម្បីធ្វើយុទ្ធនាការសម្រាប់គណបក្សដែលពួកគេបានជ្រើសរើស។ ពួកគេរៀបចំការជួបជុំនៅបរិវេណសាកលវិទ្យាល័យ ប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ហើយចូលទៅប្រជ្រៀតឃោសនានៅក្នុងហ្វូងមនុស្សតាមទូររថភ្លើងក្រោយដីដើម្បីបន្លឺទស្សនៈរបស់ពួកគេបានឮនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤នេះ៕
ប្រែសម្រួលដោយ សឹង សុផាត