ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ អ្នកសារព័ត៌មាន​កម្ពុជា​ ត្រូវ​ការ​ពង្រឹង​សមត្ថភាព​ថែមទៀត ដើម្បី​អាច​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្តីពី​ការប្រៀបធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្តីពី​ការប្រៀបធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នោះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា លើក​ឡើង​ថា កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ​ជា​ប្រទេស​ដែល​មាន​ស្ថាន​ភាព​សារព័ត៌មាន​ល្អ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ប៉ុន្តែ​ លោក​​​ថា ចំណេះដឹង និង​សមត្ថភាព​ផ្នែក​សារព័ត៌មាន​នៅ​កម្ពុជា​ មាន​កម្រិត​នៅ​ឡើយ។​

អ្នក​ជំនាញលើកឡើង​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ភាគច្រើនខ្វះ​សមត្ថ​ភាព​ប្រមូលព័ត៌មាន​ និង​ចំណេះ​ដឹង​ផ្នែក​សារព័ត៌មាន ដែល​ជា​ការ​ចាំបាច់ក្នុង​ការ​សរសេរ​ព័ត៌មានឲ្យ​មាន​គុណភាព​ដើម្បី​ប្រជែង​ជាមួយអ្នកសារព័ត៌មានតាម​បណ្ដា​ប្រទេស​អាស៊ាន​ក្នុង​ការ​ជំរុញសេដ្ឋកិច្ចកម្ពុជា។

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦​ ក្លឹប​អ្នក​កាសែត​កម្ពុជា (CCJ) បាន​រៀប​ចំ​កិច្ច​ពិភាក្សា​តុ​មូល​ស្ដីពី​ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​ ដើម្បី​ពង្រឹង​សមត្ថ​ភាពអ្នក​សារព័ត៌មាន​កម្ពុជា។

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​ការប្រៀបធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​ការប្រៀបធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នោះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា លើក​ឡើង​ថា កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ថា ​ជា​ប្រទេស​ដែល​មាន​ស្ថាន​ភាព​សារព័ត៌មាន​ល្អ​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ប៉ុន្តែ​ លោក​ថា ចំណេះដឹង និង​សមត្ថភាព​ផ្នែក​សារព័ត៌មាន​នៅ​កម្ពុជា​ មាន​កម្រិត​នៅ​ឡើយ។​

«យើង​ជា​ប្រទេស​ដែល​ទើប​តែ​ងើប​ចេញ​ពី​សង្គ្រាម ​ហើយ​យើង​បាន​សេរីភាព​ប៉ុណ្ណឹង​យើង​គិតថា​ល្អ​ហើយ ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​ឈរ​លើ​បញ្ហា​តួលេខ​ដែល​គេចាត់​ថ្នាក់​ហ្នឹង​ទេ។ យើង​ត្រូវ​មើល​លើ​ការពិត ពីព្រោះការពិត​យើង​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន។ អ្នក​សារព័ត៌មាន​យើង​ផ្នែក​វិជ្ជាជីវៈ​យើង​នៅ​មាន​ការ​ខ្វះ​ខាត​ផ្នែក​ចំណេះ​ជំនាញភាសា​បរទេស។ យើង​នៅ​មាន​ការ​ខ្វះ​ខាត​ផ្នែក​ចំណេះដឹង​ទូលំ​ទូលាយ និង​ក៏យើងមិនទាន់​សម្បូរ​បែប​អ្នក​សារព័ត៌មាន​ដែលខ្លាំងៗ។ ដូច្នេះ យើង​ត្រូវ​ការ​បណ្ដុះ​ធនធាន​មនុស្ស​ឲ្យបាន​ច្រើនជាង​ហ្នឹង»។

លោក ប៉ែន បូណា បន្ថែម​ថា អ្នកសារព័ត៌មាន​កម្ពុជា​ភាគ​ច្រើន​សរសេរ​ព័ត៌មាន​មិន​បាន​ស៊ី​ជម្រៅ និង​ជា​ព័ត៌មាន​ធម្មតាដូចជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម។

«ឥឡូវ​នេះ​អ្នកសារព័ត៌មាន​យើង​ផ្សាយ​តែ​ព័ត៌មាន​ក្នុង​ស្រុក​ហ្នឹង​ ភាគ​ច្រើន​លើស​លុប ហើយ​ព័ត៌មាន​ក្នុង​ស្រុក​ហ្នឹង​ជាទូទៅ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​លក្ខណៈ​ជាឃាតកម្ម មាន​លក្ខណៈ​ជាឈ្លោះ​គ្នា​អី​អញ្ចឹង។ អញ្ចឹង​យើង​ចង់​ប្ដូរ​ទស្សនៈ​ហ្នឹងឲ្យទៅ​ជា​ព័ត៌មាន​ដែល​មាន​សារសំខាន់​សម្រាប់​ថ្នាក់​ជាតិ​ក៏​ដូចជា​ថ្នាក់​តំបន់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​គាត់​ទទួលបានព័ត៌មាន​ថ្មីៗ​ពី​ថ្នាក់​តំបន់ ដើម្បី​មើល​គេ​ថា​តើ​គេ​ទៅ​ដល់​ណា​ហើយ។ សេដ្ឋកិច្ច​គេ​ដល់​ណា​ហើយ តើយើង​អាចធ្វើ​អី​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ប្រាប់​អ្នកសារ​ព័ត៌មាន​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្តីពី​ការប្រៀបធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ប្រាប់​អ្នកសារ​ព័ត៌មាន​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្តីពី​ការប្រៀបធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើក​ឡើង​ថា អ្នក​សារព័ត៌មាន​កម្ពុជា​តិច​តួច​បំផុត​ដែល​មានសមត្ថភាព​ក្នុង​ការ​វិភាគព័ត៌មានឲ្យបាន​ស៊ី​ជម្រៅ ​ដោយសារ​ពួកគេ​មិន​មាន​ពេល​វេលា និង​ចំណេះដឹងគ្រប់គ្រាន់។

«ការងារ​យក​ព័ត៌មាន​យើង​បាន​ហើយ ប៉ុន្តែ​កម្រិត​វិភាគ​របស់​យើង​នៅ​ខ្សោយ នេះ​គឺ​ជា​ចំណុច​ធំ។ យើង​ឃើញ​ថា​ក្រៅពី​លោក ពុយ គា ក្រៅ​ពី​ប៉ុន្មាន​នាក់​ចេញ​ដែល​អាច​វិភាគ​សភាព​ការណ៍​តំបន់​បាន​តិច​ ពីព្រោះ​អ្នកកាសែត​យើង​ការ​មើល​បាន​តិច​ណាស់។ អញ្ចឹង​អ្នក​កាសែត​យើង​ចំណុច​ខ្សោយ​នៅ​កន្លែង​ហ្នឹង។ ​យើង​ខ្វះ​ចំណេះ​ដឹង​ក្នុង​ការ​វិភាគសភាព​ការណ៍​មួយៗ ហើយ​ជា​ពិសេស​សភាព​ការណ៍​តំបន់ សភាព​ការណ៍​អន្តរជាតិ ព្រោះ​យើង​អត់​សូវ​មើល​អត្ថបទ​កាសែត​គេ។ ភាគ​ច្រើន​យើង​មើល​តែ​កាសែត​យើង តែ​ការ​មើល​កាសែត​គេ​ដើម្បី​ដក​ពិសោធន៍​រៀន​សូត្រ​តិច​ណាស់​ដែល​យើង​មើល។ ខ្ញុំ​កម្រ​ឃើញ​អ្នកកាសែត​យើង​ អាន​មើល​ទស្សនាវដ្ដី​ធំៗ​ កាសែត​ធំៗ​យើង​អត់​សូវ​មើល»។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា បន្ថែម​ថា ក្លឹប​អ្នក​កាសែត​កម្ពុជា ​បាន​និង​កំពុង​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​សារ​ព័ត៌មាន​ដើម្បីពង្រឹង​សមត្ថភាព​ និង​ចំណេះ​ដឹង ព្រមទាំង​មាន​គម្រោង​បញ្ជូន​អ្នក​សារ​ព័ត៌មាន​ដែល​ជា​សមាជិក​ក្លឹប​ ទៅ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​តាមបណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងៗ។​

យោង​តាម​របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៦ ​របស់​អង្គការ​អ្នក​រាយ​ការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាពប្រសើរ​ជាង​ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​អាស៊ាន ​ប៉ុន្តែ​ចំណាត់​ថ្នាក់សេរីភាព​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​ដដែល។

របាយការណ៍​នេះ បាន​ចាត់​ថ្នាក់​សន្ទស្សន៍​ប្រទេស​ចំនួន​១៨០​នៅ​ក្នុង​ពិភព​លោក អំពីសេរីភាព​សារព័ត៌មាន ដោយ​ផ្អែក​លើ​សេរីភាព និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន ចំនួន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ឯករាជ្យ​ភាព និង​បរិយាកាស​បំពេញ​តួនាទី​របស់​អ្នកសារព័ត៌មាន។

បើ​តាម​សន្ទស្សន៍​នេះ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១២៨ សម្រាប់​សេរីភាព​សារ​ព័ត៌មាន ក្នុង​ឆ្នាំ​២០១៥ ដែល​ធ្លាក់​ពី​លេខ ១៣៩ សម្រាប់​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៤៕

XS
SM
MD
LG