លោក Trump បោះបង់ចោលការយកចិត្តទុកដាក់របស់អាមេរិកលើថាមពលស្អាត ហើយងាកមកខួង និងជីកយកប្រេង
ក្នុងចំណោមផែនការជាច្រើនដែលលោកប្រធានាធិបតី Donald Trump បានលាតត្រដាងនៅថ្ងៃដំបូងនៃការវិលត្រឡប់ទៅកាន់អំណាចរបស់លោកគឺបទបញ្ជាសម្រាប់សហរដ្ឋអាមេរិកបោះបង់ចោលការផ្លាស់ប្តូរឆ្ពោះទៅកាន់ថាមពលស្អាត ហើយងាកមកបង្កើនផលិតកម្មប្រេង។ ប្រធានការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara ពិនិត្យមើលបញ្ហាប្រឈមនឹងគោលនយោបាយបែបនេះនិង ការបន្តរបស់ពិភពលោកមកប្រើថាមពលកកើតឡើងវិញ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕