បេក្ខជនឯកអគ្គរដ្ឋទូតរបស់លោក Trump ប្រចាំអ.ស.ប. លោកស្រី Elise Stefanik អំពាវនាវឱ្យមានកំណែទម្រង់
លោកស្រី Elise Stefanik ដែលលោកប្រធានាធិបតី Donald Trump ជ្រើសរើសឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រឈមមុខនឹងសំណួរនៅក្នុងសវនាការរបស់ព្រឹទ្ធសភាតែងតាំងលោកស្រីកាលពីថ្ងៃអង្គារទី២១ ខែមករា។ សមាជិករដ្ឋសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋបានប្រាប់សមាជិកសភាថា លោកស្រីនឹងជំរុញរបៀបវារៈ«អាមេរិកជាអាទិភាព»របស់លោក Trump នៅស្ថាប័នអន្តរជាតិនេះ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន VOA នៅសភាមានព័ត៌មានលម្អិត។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៨ កុម្ភៈ ២០២៥
លោក Trump ផ្ដល់សញ្ញាគាំទ្ររូបិយប័ណ្ណឌីជីថលគ្រីបតូ