គ្មានអ្នករួចជីវិត ក្រោយយន្តហោះបានបុកគ្នាជាមួយឧទ្ធម្ភាចក្រយោធាអាមេរិកនៅក្បែរអាកាសយានដា្ឋននៅវ៉ាស៊ីនតោន
អ្នកដំណើរទាំងអស់លើយន្តហោះបានស្លាប់ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airline ដែលដឹកអ្នកដំណើរ៦០នាក់និងបុគ្គលិកលើយន្តហោះ៤នាក់បានបុកគ្នាជាមួយឧទ្ធម្ភាចក្រយោធាអាមេរិកដែលដឹកទាហាន៣នាក់កាលពីយប់ថ្ងៃពុធ។ ខណៈក្រុមមន្ត្រីកំពុងស៊ើបអង្កេតទៅលើមូលហេតុជាក់លាក់ លោកប្រធានាធិបតី Donald Trump ថា កម្មវិធីជ្រើសរើសបុគ្គលិកផ្អែកលើភាពចម្រុះគ្នារបស់រដ្ឋាភិបាលអាចជាមូលហេតុនៃការបុកគ្នានៅក្បែរអាកាសយានដ្ឋាន Reagan នៅរដ្ឋធានីវ៉ាស៊ីនតោន។ ប្រធានការិយាល័យឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។