ដោយ ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖ ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវនៅថ្ងៃពុធនេះឲ្យក្រុមយុវជនកម្ពុជាចុះឈ្មោះបោះឆ្នោតឲ្យបានច្រើនប្រយោជន៍ដើម្បីឲ្យពួកគេចូលរួមឲ្យបានទូលំទូលាយក្នុងចលនាសង្គម។
សេចក្ដីអំពាវនាវនេះធ្វើឡើងក្នុងសន្និសីទកាសែតស្តីអំពីយុទ្ធនាការផ្សព្វផ្សាយ ពីការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២ ក្នុងទីក្រុងភ្នំពេញ។
យុទ្ធនាការនេះដែលធ្វើឡើងរួមគ្នារវាងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជានិងវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI)នឹងប្រព្រឹត្តទៅក្នុងខេត្តនិងរាជធានីចំនួនប្រាំបួននិងមានយុវជនចូលរួមចំនួន៥៧៦នាក់។ យុវជនទាំងនេះនឹងធ្វើសកម្មភាពជាមួយយុវជនដូចគ្នាដោយផ្ទាល់នៅក្នុងឃុំសង្កាត់ចំនួន ១៤៤។
លោក សោម ច័ន្ទរតនា នាយកប្រតិបត្តិអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា និយាយថា ការធ្វេសប្រហែសរបស់ក្រុមយុវជននឹងបណ្តាលឲ្យមានការខាតបង់ដល់សង្គម។
«បើសិនយុវជនដែលមានប្រហែលជិត ៧០% ហ្នឹងគាត់អត់អើពើ គាត់អត់បានចូលរួមក្នុងសកម្មភាពនានារបស់ គជប ឬសកម្មភាពរបស់រដ្ឋាភិបាល មានន័យថា យើងបាត់បង់ធនធាន សំឡេងដ៏ធំពីយុវជន ពីប្រជាពលរដ្ឋ ដូច្នោះហើយបានជាយើងចង់ឱ្យគាត់ចូលរួមក្នុងសង្គម ជាពិសេសយើងផ្តោតជាសំខាន់ចំពោះ អ្នកដែលបោះឆ្នោតលើកដំបូង។ គាត់មិនទាន់មានបទពិសោធន៍ ក្នុងការបោះឆ្នោត ពីព្រោះវាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យពួកគាត់ចូលរួម ដោយហេតុថា ពួកគាត់ជាចំណែកមួយធំណាស់ក្នុងសង្គម»។
អ្នកស្រី ចេស៊ីកា ឃីហ្គេន Jessica Keegan នាយិកាកម្មវិធី នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) បានថ្លែងក្នុងសនិ្នសីទកាសែតនោះដែរថា IRI បានចាប់ផ្តើមដំណើរភាពជាដៃគូរបស់ខ្លួនជាមួយ ក្រុមប្រឹក្សាយុវជនកម្ពុជាក្នុងគោលបំណងធ្វើយ៉ាងណាជួយជំរុញក្រុមយុវជនឲ្យកាន់តែសកម្មក្នុងការបោះឆ្នោត។
«IRI សហការជាមួយ ក្រុមប្រឹក្សាយុវជនកម្ពុជា ក្នុងគោលបំណងទាញការចូលរួមពីយុវជនកាន់តែច្រើនឡើង ទាក់ទងនឹងដំណើរវិវឌ្ឍន៍របស់នយោបាយ។ ហើយយើងបានបង្កើតជា សកម្មភាពផ្សេងៗ ផងដែរ ដើម្បីជំរុញយុវជនឱ្យយល់ដឹងពីការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ»។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី ២៨ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ អ្នកមានសិទ្ធិបោះឆ្នោតកាលពីឆ្នាំ២០១២ មានចំនួន៩លាន២សែននាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចាប់ផ្តើមចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតថ្មីបន្ថែមទៀតចាប់តាំងពីថ្ងៃទី១ខែកញ្ញាមកហើយការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនេះនឹងបន្តរហូតដល់ថ្ងៃទី១២ ខែតុលា។
គជប រំពឹងថាអ្នកមានសិទ្ធិបោះឆ្នោតថ្មីមានចំនួន៦០០.០០០ នាក់ក្នុងនោះពាក់កណ្តាលគឺជាយុវជនចាប់ពីអាយុ១៨ឆ្នាំ។
អង្គការក្រុមប្រឹក្សាយុវជនកម្ពុជានិង វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI)ក៏បានជំរុញផងដែរឲ្យក្រុមយុវជនចូលរួមត្រួតពិនិត្យដំណើរការចុះឈ្មោះនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតផងដែរ។
លោក ជិន សារិន នាយកខុទ្ទកាល័យអគ្គលេខាធិការ គជប បានសម្តែងការគាំទ្រដល់សកម្មភាព របស់យុវជននេះ។
«ការផ្សព្វផ្សាយអំពី ការត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតហ្នឹងនៅមិនទាន់បានទូលំលាយនៅឡើយ វាមិនទាន់បានជ្រាបទៅដល់ប្រជាពលរដ្ឋគ្រប់ទាំងអស់បាន អីចឹងហើយ សកម្មភាពរបស់ ក្រុមប្រឹក្សាយុវជន YCC ដែលកំពុងធ្វើនេះ វាមិនខុសអ្វីពី ការចង់បានរបស់ គ ជ ប នោះទេ»។
លោក ទឹម សុភ័កជានិស្សិតមកពីសាកលវិទ្យាល័យ វេសស្ទើន យល់ស្របលើសារៈសំខាន់របស់យុវជនក្នុងការបោះឆ្នោតនេះ។
«ខ្ញុំចង់ដឹងពីព័ត៌មានដែលទាក់ទងហ្នឹងការបោះឆ្នោត។ ខ្ញុំនឹងទៅជួយបោះឆ្នោត ហើយវានឹងជួយដល់សង្គមរបស់ខ្ញុំ។ បើយើងមិនទៅទេ នោះបានន័យថាយើងមិនបានប្រើប្រាស់សិទ្ធិរបស់យើង»។
យុទ្ធនាការនេះនឹងមានការផ្តល់រង្វាន់ដល់យុវជនចំនួនដប់រូបដែលបានផ្សព្វផ្សាយព័ត៌មានស្តីពីការជំរុញការចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតដល់យុវជនដទៃទៀតបានច្រើនជាងគេ៕