វ៉ាស៊ីនតោន៖ អ្នកឃ្លាំមើលការបោះឆ្នោតបន្ទរតាមមន្ត្រីអង្គការសហប្រជាជាតិទាក់ទងការទាមទារឲ្យមាន កំណែទម្រង់យន្តការបោះឆ្នោតមួយចំនួនដើម្បីឲ្យមានការបោះឆ្នោត សេរីយុត្តិធម៌និងត្រឹមត្រូវ អាចទទួលយកបានពីគ្រប់ភាគី។ នេះជាការអះអាង របស់លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ និចហ្វិកនៅពេលលោកអញ្ជើញចូលរួមជាវាគ្មិននៃកម្មវីធីហេឡូវីអូអេ។
«អញ្ចឹងហើយបានជាសង្គមស៊ីវិលចង់ឲ្យមានការកែទម្រង់ រចនាសម្ព័ន្ធ ឬក៏ ការងារមួយចំនួនដែលពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ហើយមិនមានបំណងផ្ចាញ់ផ្ចាល ឬក៏ធ្វើដើម្បីអ្នកណានោះទេ តែផ្ទុយទៅវិញមានបំណងចង់ឲ្យការបោះឆ្នោតនេះមានភាពកាន់តែប្រសើជាងមុន»។
លោកអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅពុំទាន់មាន អព្យាក្រិតភាព១០០ភាគរយនៅឡើយទេ ដោយសារសមាសភាពអាចអញ្ជើញមកពី គណបក្សនយោបាយផ្សេងៗគ្នា។ នីតិវិធីមួយចំនួនក៏ធ្វើឲ្យការជួបលំបាកសំរាប់ក្រុមមនុស្សដែលត្រូវគេរើសអើង។ ហើយមួយទៀតទោះបីជាបទបញ្ជានិង នីតិវិធីចែងច្បាស់លាស់ក៏ដោយក៏ប៉ុន្តែការអនុវត្តន៍នីតិវិធីនៅតែខ្វះខាត។
ការអះអាងរបស់លោក ពុទ្ធា ហង្សស្រដៀងគ្នាទៅនឹងលោក ស៊ូយ៉ា ស៊ូប៊ីឌី អ្នករាយការណ៍ពិសេសរបស់អសបផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលបានលើកឡើងក្នុងរបាយការណ៍របស់លោកនៅសប្តាហ៍នេះ។
ក្នុងផ្នែកមួយនៃរបាយការណ៍នោះលោក ស៊ូបេឌី បានអះអាងថាប្រព័ន្ធបោះឆ្នោតនៅកម្ពុជាមានលក្ខណៈខុសឆ្គងច្រើន ផ្នែករដ្ឋបាលដែលតម្រូវឲ្យមានការកែរទម្រង់ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ពលរដ្ឋកម្ពុជាក្នុងដំណើរការបោះឆ្នោត។
«ប្រសិនបើដំណើរការបោះឆ្នោតមិនអាចធ្វើឲ្យមានការទុកចិត្ត មានការជឿជាក់ដល់ក្រុមអ្នកបោះឆ្នោតទេ គ្រឹះដ៏រឹងម៉ាំនៃការស្ថាបនារដ្ឋធម្មនុញ្ញ និងនយោបាយ កម្ពុជាដែលចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងត្រូវរង្គោះរង្គើរ ហើយប្រទេសកម្ពុជាអាចនឹងជួបគ្រោះថ្នាក់នៃការវិលត្រឡប់ទៅរកអំពើហិង្សា»។
លោកបានបន្ថែមដោយការផ្តល់អនុសាសន៍១៧ចំណុចដើម្បីឲ្យមានយន្តការណ៍ បោះឆ្នោតមួយមានបទដ្ឋានអន្តរជាតិ។ បញ្ហាទាំងនោះរួមមានដូចជាគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ត្រូវតែឯករាជ្យ មានកុងសង់ស៊ុស (ការព្រមព្រៀងគ្នាជារួម) ពីតំណាងរាស្ត្រគ្រប់គណបក្សសំខាន់ៗក្នុងការតែងតាំងប្រធានសមាជិក គជប ថ្នាក់ជាតិ និងថ្នាក់ខេត្ត ហើយសមាជិកត្រូវតែមានតុល្យភាព រវាងគណបក្សនយោបាយទាំងអស់ក្នុងរដ្ឋសភា គណបក្សសំខាន់ៗទាំងអស់ត្រូវមានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធឃោសនាដើម្បីផ្ញើរសារជូនដល់អ្នកបោះឆ្នោត និងយន្តការណ៍សំខាន់ៗជាច្រើនទៀត។
របាយការណ៍លោកស៊ូបេឌី ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំងពីមន្ត្រីរដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយលោកពុទ្ធា ហង្ស បានអះអាងថា លោក សូយ៉ា ស៊ូប៊ីឌីគ្មានផលប្រយោជន៍អ្វីក្នុងប្រទេសកម្ពុជាទេ។តែអ្វីដែលលោកលើកឡើងប្រហែលជាលោកចង់ឲ្យការបោះឆ្នោតនៅកម្ពុជានេះ មានភាពកាន់តែល្អប្រសើរ ជាងមុន។
«អញ្ចឹងការលើកឡើងនូវការកែទម្រង់ និងអនុសាសន៍ផ្សេងៗអាចបណ្តាលមកពី មូលហេតុ ដែលមានភាពមិនប្រក្រតី ឬបញ្ហាមួយចំនួនដែលធ្វើឲ្យការបោះឆ្នោតនេះឯងប្រព្រឹត្តទៅដោយត្រឹមពាក្យថា អាចទទួលយកបានឬមិនទទួលយកបាន ដោយគណបក្សនយោបាយដែលប្រកួតប្រជែង។ បានន័យថាប្រហែលជាមិន ទាន់ហ៊ានប្រើពាក្យដល់ថាសេរី ត្រឹមត្រូវនឹងយុត្តិធម៌ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានៅឡើយទេបាទ»។