ដោយ៖ ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានបញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន ១១ នាក់ទៅឲ្យប្រទេសចិនវិញ បន្ទាប់ពីបានពន្យាពេលការចេញដំណើរបស់ពួកគេអស់រយៈពេលពីរសប្តាហ៍។
នេះបើផ្អែកតាមការឲ្យដឹងរបស់លោកឧត្តមសេនីយ៍គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ។
ជនជាតិចិនតៃវ៉ាន់ទាំងនេះស្ថិតក្នុងចំណោមជនជាប់សង្ស័យថា ជាឧក្រិដ្ឋជនឆ្លងដែនសរុបចំនួន១៥ នាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ក្នុងខេត្តកំពង់ស្ពឺ។ បួននាក់ក្នុងចំណោមនោះដែលជាជនជាតិចិនដីគោកត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាកាលពីពាក់កណ្តាលខែសីហា។ ជនជាប់សង្ស័យទាំង១៥ នាក់ត្រូវអាជ្ញាធរជឿថាជាឧក្រិដ្ឋជនឆ្លងដែនដោយយកប្រទេសកម្ពុជាធ្វើជាទីតាំងជម្រិតទារប្រាក់ជនរងគ្រោះនៅក្រៅប្រទេសតាមរយៈការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទទំនើបដែលហៅកាត់ថា VoIP។
លោក ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បញ្ជាក់ថាជនត្រូវចាប់ខ្លួនក្រុមចុងក្រោយត្រូវបញ្ជូនខ្លួនចេញពីទីក្រុងភ្នំពេញកាលពីម៉ោង ១២ ព្រឹកថ្ងៃសៅរ៍។
«សមត្ថកិច្ចរបស់យើង នាយកដ្ឋានអន្តោប្រវេសន៍បានចាត់ចែងអ្នកទាំងអស់ហ្នឹងទាំង១១ នាក់ហ្នឹងឱ្យចេញផុតពីប្រទេសកម្ពុជាយើងនៅពេលថ្ងៃត្រង់ទី៣១ ខែសីហាហ្នឹង»។
ប្រទេសកម្ពុជាបានបង្ហាញជំហរបស់ខ្លួនជាបន្តបន្ទាប់ថា ខ្លួនទទួលស្គាល់ចិនតែមួយគឺមានន័យថា ខ្លួនមិនមានជំហទៅរកអាជ្ញាធរកោះតៃវ៉ាន់ដែលព្យាយាមផ្តាច់ខ្លួនជាប្រទេសឯករាជ្យមួយនោះទេ។កត្តានេះហើយដែលធ្វើឲ្យរដ្ឋាភិបាលក្រុងភ្នំពេញសម្រេចបញ្ជូនជនជាតិតៃវ៉ាន់១១ នាក់ក្នុងចំណោមជនល្មើសទាំង១៥ នាក់ទៅឲ្យអាជ្ញាធរក្រុងប៉េកាំង។
លោកឧត្តមសេនីយ៍ខៀវ សុភ័គ បញ្ជាក់ថា ការចាប់ខ្លួនជនជាតិតៃវ៉ាន់ទាំងនេះបានដោយមានការសហការពីអាជ្ញាធរប្រទេសចិន។
«យើងបានទទួលព័ត៌មានពីភាគី សហការរបស់យើង គឺចិន ហើយអ្នករងគ្រោះគឺនៅប្រទេសចិន។ បើយើងកាត់ទោសនៅទីនេះក៏មិនអី ប៉ុន្តែច្បាប់កម្ពុជាយើង យើងអាចបណ្តេញចេញបាន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមានសិទ្ធិបណ្តេញចេញ ពីព្រោះពួកហ្នឹងវាមកអុកឡុក ក្នុងប្រទេសកម្ពុជាយើង»។
កាលពីខែមិថុនា ឆ្នាំ២០១២ ប្រទេសកម្ពុជាបានចាប់បញ្ជូន ជនជាតិចិនតៃវ៉ាន់ ប្រមាណ១២០ នាក់ ទៅឱ្យប្រទេសចិន ក្រោមការចោទប្រកាន់ពីការពាក់ព័ន្ធនឹងបទឧក្រិដ្ឋចាប់ជំរិតដូចគ្នានេះដែរ។
លោក ឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា អាជ្ញាធរប៉ូលិសកម្ពុជានៅបន្តស្វែងរកបណ្តាញរបស់ជនជាប់សង្ស័យទាំង១៥ នាក់ខាងលើជាបន្តទៀតនៅឡើយ៕