ភ្នំពេញ —
លោកវរសេនីយ៍ទោ ភួង សុរិយា អតីតមន្ត្រីយោធានៃខុទ្ទកាល័យក្រសួងការពារជាតិទទួលបន្ទុកព្រំដែន បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ដីរបស់លោកត្រូវបានគេរំលោភយកនៅក្នុងខេត្តសៀមរាប។
លោកនិយាយថា៖ «ហ្នឹងមេកងពល និងចៅហ្វាយស្រុក ហើយបច្ចុប្បន្ននេះក្រោយពីការប្តឹង ការធ្វើបាតុកម្មទៅតុលាការហើយគឺមានការដោះស្រាយ។ប៉ុន្តែគេដោះស្រាយតែដីបក្ខពួកគេ ឯប្រជាជន៩៥គ្រួសារដែលបានឡើងប្តឹង នាំគ្នាទៅប្តឹងគឺគេអត់វាស់ទេ»។
លោកភួង សុរិយា តំណាងឲ្យប្រជាពលរដ្ឋប្រមាណ៩៥គ្រួសារដែលមានទំហំដីជាង៣០០ហិចតានៅក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ដីទាំងនោះត្រូវបានទាហានកាន់កាប់ បើទោះបីជាលោកបានប្តឹងគ្រប់ស្ថាប័នក៏ដោយតែមិនមានដំណោះស្រាយ។
លោកសុរិយា ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តចំនួន៦ខេត្តផ្សេងទៀត បានមកកាន់អង្គការសិទ្ធិមនុស្សអាដហុកក្នុងអង្គសន្និសីទកាសែតមួយពាក់ព័ន្ធនឹងយុទ្ធនាការដាក់ពាក្យបណ្តឹងវិវាទដីធ្លីជូនអាជ្ញាធរជំនាញមានសមត្ថកិច្ច។
«ខ្ញុំអតីតវរសេនីយ៍ទោ នៅខុទ្ទកាល័យក្រសួងការពារជាតិ ទទួលការងារព្រំដែន តែទីបំផុតត្រូវគេបាញ់១០គ្រាប់ ដោយសាររឿងដី ហើយក្រុមគ្រួសារខ្ញុំគឺត្រូវគេគំរាមទាំងអស់»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ក្នុងចំណោមខេត្តទាំង១៧ដែលមានទំនាស់រឿងដីធ្លី អង្គការអាដហុកបានទទួលចំនួន១០៥បណ្តឹង ក្នុងនោះមាន១៥បណ្តឹងបានដាក់ពាក្យប្តឹងទៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក មាន៣បណ្តឹងបានដាក់ជូនគណៈកម្មការសុរិយោដីថ្នាក់ខេត្ត ៧៧បណ្តឹងបានដាក់ជូនអភិបាលខេត្ត និង១០បណ្តឹងដាក់ជូនទៅតុលាការ។
លោក ធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាចំនួនពាក្យបណ្តឹងដែលបានដាក់នេះគ្រាន់តែជាចំនួនមួយ មិនមែនជាចំនួនសរុបពាក្យបណ្តឹងទាំងមូលនោះទេ ហើយក្នុងចំណោម១០៥បណ្តឹង មានប្រជាពលរដ្ឋដែលប៉ះពាល់មានចំនួន១១០០១គ្រួសារ និងបានប៉ះពាល់ដីធ្លីចំនួន២៦៥១៨ហិចតា។
លោកបានបញ្ជាក់ថា ពាក្យបណ្តឹងដែលប្រជាពលរដ្ឋបានដាក់នៅថ្ងៃនេះគឺជាពាក្យបណ្តឹងចាស់ ដែលមានជាយូរមកហើយដែលមានអាយុកាលជាង១០ឆ្នាំ តែនៅមិនទាន់មានស្ថាប័នណាដោះស្រាយបានទេ។
លោកនិយាយថា៖ «អញ្ចឹងយើងចង់ឲ្យរាជរដ្ឋាភិបាលរបស់យើងនេះ សុំអំពាវនាវលោកដើម្បីឲ្យលោកធ្វើកិច្ចការដោះស្រាយបញ្ហានេះឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីធ្វើយ៉ាងម៉េចជួយដោះស្រាយនូវទុក្ខលំបាកប្រជាពលរដ្ឋយើងដែលឈឺចាប់ជាយូរឆ្នាំណាស់មកហើយ»។
រដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារពិសេសមួយដើម្បីកំណែទម្រង់ដីធ្លី។ ក៏ប៉ុន្តែទំនាស់ដីធ្លីនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា៕