ភ្នំពេញ —
គណៈកម្មការចម្រុះនៃគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាគ្រោងនឹងជួបគ្នាជាលើកដំបូងនៅថ្ងៃច័ន្ទទី៣ខែមិនាសប្តាហ៍ក្រោយនេះដើម្បីចាប់ផ្តើមជជែកគ្នាលើកែទម្រង់ការបោះឆ្នោត។
ជំនួបនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីគណបក្សគូជម្លោះនយោបាយទាំងពីរបានព្រមព្រៀងគ្នាក្នុងសប្តាហ៍នេះលើសមាសភាពគណៈកម្មការកែទម្រង់ការបោះឆ្នោតដើម្បីឆ្ពោះទៅបញ្ចប់អរិយភាពរវាងគ្នា។ គណៈកម្មការនេះមានសមាសភាព១២រូបគឺប្រាំមួយរូបមកពីគណបក្សនិមួយៗ។
លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិនិងជាសមាជិកម្នាក់ក្នុងគណៈកម្មការនោះមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថាកិច្ចប្រជុំមន្ត្រីនាំមុខទ្វេភាគីនោះនឹងផ្តោតការជជែកជាគោលការណ៍រួមជាមុន។
«ដោយសារការជួបគ្នាដំបូងសម្រាប់គណៈកម្មការចម្រុះសម្រាប់សិក្សានិងកំណែទម្រង់ការបោះឆ្នោតនៅពេលខាងមុខនេះប្រហែលជាយើងអាចជជែកគ្នាពីតួនាទី ពីភារកិច្ចនិងពីផែនការសកម្មភាពមួយចំនួន»។
សមាជិកគណៈកម្មការចម្រុះដើម្បីកំណែទម្រង់ការបោះឆ្នោតនេះរួមមានខាងគណបក្សជំទាស់មានរូបលោកលោក សុន ឆ័យ លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង និងលោក ម៉ៅ មុន្នីវណ្ណនិងលោកយ៉ែម បុញ្ញឫទ្ធិ។
ចំណែកឯខាងគណបក្សកាន់អំណាចមានលោកស្រី គ្រួច សំអាន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងលោក ប៊ិន ឈិន។
លោកយ៉ែម បុញ្ញឫទ្ធិ បន្ថែមថាអនុសាសន៍នានានឹងត្រូវយកមកពិចារណានៅក្នុងកិច្ចពិភាក្សារវាងគណបក្សទាំងពីរនេះ។
«យើងនឹងសិក្សាពីអ្វី ពីការស្រាវជ្រាវឃើញរបស់សង្គមស៊ីវិលជាតិនិងអន្តរជាតិ របស់ប្រទេសជាដៃគូអភិវឌ្ឍន៍តើមានភាពមិនប្រក្រតីចំណុចណាខ្លះ។ដូច្នេះយើងអាចសិក្សានិងយកអនុសាសន៍ទាំងនោះមកធ្វើជាកម្រងសម្រាប់កែទម្រង់កិច្ចការបោះឆ្នោតនាពេលខាងមុខ»។
កាលពីថ្ងៃច័ន្ទលោកយ៉ែម បុញ្ញឫទ្ធិ លើកឡើងថាការចរចារវាងគណបក្សទាំងពីរនឹងផ្តោតលើការរៀបចំឲ្យប្រសើរឡើងវិញនូវរចនាសម្ព័ន្ធនិងភាពគួរឲ្យទុកចិត្តបាននៃការបោះឆ្នោតរួមមានបញ្ជីឈ្មោះបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការជជែកអំពីប្រព័ន្ធផ្សព្វផ្សាយនិងកាលបរិច្ឆេទនៃការបោះឆ្នោតផងដែរ។
លោកជាម យៀប សមាជិកសភានិងជាសមាជិកក្នុងក្រុមការងារគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ដោយឡែកលោកឈាង វុន សមាជិកម្នាក់ទៀតក្នុងក្រុមការងារគណបក្សកាន់អំណាចដែរមានប្រសាសន៍ថាលោកកំពុងជាប់ប្រជុំ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានស្ថិតនៅក្នុងជម្លោះនយោបាយអស់រយៈពេលប្រាំពីរខែមកហើយក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំមុន។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានការបោះឆ្នោតឡើងវិញប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាសថាសំណើនេះមិនអាចធ្វើទៅបាននោះទេ។
ក្រុមមន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានលើកឡើងជាបន្តបន្ទាប់ថាការជួបចរចាគ្នារបស់គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាគឺជាសញ្ញាវិជ្ជមានឆ្ពោះទៅរកការដោះស្រាយវិបត្តិនយោបាយក្នុងពេលនេះ៕