ភ្នំពេញ —
គណបក្សសង្គ្រោះជាតិ បានស្វះស្វែងរកការគាំទ្របន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យបើកការស៊ើបអង្កេតទៅលើភាពមិនប្រក្រតី ក្រោយពីការបោះឆ្នោតដែលបានកើតមានឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
នៅក្នុងជំនួបគ្នាមួយរវាងមន្ត្រីគណបក្សប្រឆាំងជាមួយនឹងប្រតិភូមួយក្រុមដែលដឹកនាំដោយលោក ផូល ហ្កូ្រវ ( Paul Grove) បុគ្គលិកនៃអនុគណៈកម្មការកិច្ចសហប្រតិបត្តិបរទេសនិងរដ្ឋរបស់គណៈកម្មការហិរញ្ញវត្ថុនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រធានគណបក្ស បានប្រាប់ក្រុមអ្នកកាសែតថា លោកបានប្រាប់លោក ផូល ហ្ក្រូវ ឱ្យគាំទ្រឱ្យបើកការស៊ើបអង្កេត តែ បើមិនមានការស៊ើបអង្កេតទេត្រូវតែបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ីមានប្រសាសន៍ថា ប្រទេសកម្ពុជាបច្ចុប្បន្ន រដ្ឋធម្មនុញ្ញត្រូវបានព្យួរហើយសិទ្ធិសេរីភាពត្រូវបានគេជាន់ឈ្លី។ ហេតុដូច្នេះហើយ លោកឱ្យសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិត្រូវតែផ្តល់សិទ្ធិសេរីភាពជូនប្រជារាស្ត្រវិញ។
លោកនិយាយថា៖
«រំឭកផងដែរថាឥឡូវស្រុកខ្មែរស្ថិតក្នុងភាពអាសន្ន ដូចជាគេមិនហៅភាពអាសន្ន តែដូចជាភាពអាសន្នអញ្ចឹងពីព្រោះរដ្ឋធម្មនុញ្ញត្រូវបានព្យួរហើយសិទ្ធិសេរីភាព ប្រជាពលរដ្ឋដែលមានចែង ហើយធានាដោយរដ្ឋធម្មនុញ្ញគឺត្រូវគេ ជាន់ឈ្លី»។
គណបក្សសង្គ្រោះជាតិបានប្រកាសទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្រោយការបោះឆ្នោត។ប្រសិនបើគណបក្សប្រជាជនកម្ពុជាជំទាស់នោះគណបក្សសង្គ្រោះជាតិនឹងទាមទារឱ្យបោះឆ្នោតឡើងវិញ។
លោក ផូល ហ្ក្រូវ មិនបានឆ្លើយទៅនឹងសំណួររបស់អ្នកកាសែតទេនៅពេលដែលលោក បញ្ចប់ការជួបសន្ទនាជាមួយគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានព្រមព្រៀងគ្នាកាលពីដើមសប្តាហ៍នេះថា នឹងបង្កើតគណៈកម្មការចម្រុះមួយ ដោយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
គណបក្សសង្គ្រោះជាតិនៅល្ងាចថ្ងៃសុក្រនេះគ្រោងនឹងផ្ញើបញ្ជីឈ្មោះទៅជូនគណបក្សប្រជាជនកម្ពុជាដែលមានសមាសភាពចំនួន៧រូបដើម្បីបង្កើតគណៈកម្មការចម្រុះសម្រាប់កែទម្រង់ការបោះឆ្នោត។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកកាសែតថា៖
«យើងនឹងបញ្ជូនឈ្មោះហ្នឹងទៅឱ្យគណបក្សប្រជាជន ពីព្រោះក្រុមការងារពេលជួបគ្នាហ្នឹងគេបានស្នើថាឱ្យមានម្ខាង៧នាក់។ តែថ្ងៃនេះគណបក្សសង្គ្រោះជាតិផ្ញើទៅ»។
លោក ព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ចំនួនសមាសភាពមិនទាន់បានកំណត់នៅឡើយទេ។ លោកបានឱ្យដឹងថាគណបក្សប្រជាជនបានបញ្ជូនសមាសភាពតែ៥រូបប៉ុណ្ណោះទៅជូនគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែនៅពេលដែលគណបក្សសង្គ្រោះជាតិបញ្ជូនសមាសភាពរហូតដល់៧រូបលោកមិនទាន់សម្រេចបានទេអាស្រ័យទៅលើថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេចតែប៉ុណ្ណោះ៕