ភ្នំពេញ —
មេដឹកនាំគណបក្សសង្គ្រោះជាតិព្រមានបញ្ឈប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះដោយសំអាងថា មានបរិយាកាសគំរាមកំហែងដែលខ្លួនមិនអាចទទួលយកបាន។
ជំហរនេះធ្វើឲ្យមានការចោទប្រកាន់ដាក់គ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងភ្នំពេញ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានលើកនូវករណីរំខានរបស់អាជ្ញាធរប្រដាប់អាវុធនៅក្នុងខេត្តព្រៃវែងលើការជួបជុំរបស់មេដឹកនាំគណបក្សជំទាស់ជាមួយសកម្មជនរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ។
«ចរចាក្រោមការគំរាមកំហែង គេភ្ជង់យើង។ ភ្ជង់គណបក្សសង្គ្រោះជាតិ ឃើញថាទៅណាគេយកកាំភ្លើងមកភ្ជង់យើង។ អញ្ចឹងទៅចរចារបៀបម៉េចក្នុងបរិយាកាសនេះ? មិនអាចទៅទៀតបានទេ ដរាបណាគណបក្សប្រជាជននៅប្រើល្បិច និងទង្វើដ៏អាក្រក់បែបនេះទៀត»។
នៅក្នុងសន្និសីទកាសែតនេះដែរ គណបក្សសង្គ្រោះជាតិបានបង្ហាញរូបភាពវីដេអូដែលថតក្នុងឱកាសដែលលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិចុះជួបអ្នកគាំទ្ររបស់ខ្លួននៅក្នុងវត្តមួយនៃស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
មានកងកម្លាំងប្រដាប់អាវុធ ប៉ូលិស និងកងរាជអាវុធហត្ថបានចូលពង្រាយក្នុងវត្តនោះ។ ហើយកងកម្លាំងប្រដាប់អាវុធទាំងនេះបានចាក់ប្រដាប់បំពងសំឡេងមួយបែរមុខទៅរកកិច្ចប្រជុំរបស់គណបក្សជំទាស់។ រីឯនៅផ្នែកខាងក្រៅរបងវត្ត មានប្រដាប់បំពងសំឡេងមួយទៀតដាក់នៅលើរថយន្តយោធាធុនធំមួយគ្រឿង បែរមករកបរិវេណក្នុងវត្តដែរ។ ប្រដាប់បំពងសំឡេងទាំងនេះត្រូវគេបើកសំឡេងចម្រៀងខ្លាំងៗ។ នេះបើតាមរូបភាពវីដេអូរបស់គណបក្សសង្គ្រោះជាតិ។
បរិយាកាសនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជួបគ្នាជាថ្មីក្រោយពីចរចាមិនត្រូវគ្នាលើចំណុចមួយចំនួនកាលពីខែកញ្ញាឆ្នាំមុន។
លោកកឹម សុខា ចោទប្រកាន់ថា នេះជាការគំរាមដល់គណបក្សរបស់លោក។
«គំរាមកំហែងម្សិលមិញ អាម៉េកាំភ្លើងនៅក្បែរខ្ញុំពីរនាក់ទៀត (សម រង្ស៊ី និងកឹម សុខា)។ ខ្ញុំលើកពីករណីពេលចរចា រៀបចរចា ស្រាប់តែបាញ់ប្រជាពលរដ្ឋនៅផ្លូវវ៉េងស្រេង បាញ់កម្មករ។ វាមិនមែនជារូបភាពចរចាទេ ប៉ុន្តែជារូបភាពគំរាមឲ្យចុះចូល។ បើចរចាគឺបរិយាកាសស្មើភាពគ្នា»។
ទាំងលោកសម រង្ស៊ី ទាំងលោកកឹម សុខា ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនមានចេតនាចរចាពិតប្រាកដក្នុងការដោះស្រាយវិបត្តិនយោបាយក្រោយពីការបោះឆ្នោតទេ។
ផ្ទុយទៅវិញលោកព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលដឹកនាំក្រុមអ្នកចរចាខាងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃអង្គារ បានឆ្លើយបកទៅវិញថា គណបក្សសង្គ្រោះជាតិទេដែលមានចេតនាមិនចង់បន្តការចរចា។
លោកព្រុំ សុខាលើកឡើងថា សកម្មភាពរបស់គណបក្សជំទាស់នៅតាមបណ្តាខេត្តជារឿងដាច់ដោយឡែកពីការចរចារវាងគណបក្សទាំងពីរហើយមិនត្រូវភ្ជាប់គ្នានោះឡើយ។
«ដូចអ្វីដែលគណបក្សប្រជាជនប្រកាន់ជំហរតាំងពីដើមគឺគ្មានមធ្យោបាយណាល្អជាងការចរចាទេ។ អញ្ចឹងមិនគួរធ្វើសកម្មភាពអ្វីនៅក្នុងពេលចរចាទេ។ ប្រហែលជាអ្នកចោទប្រកាន់ថា មិនចង់ឲ្យមានការចរចាវិញទេដែលយកឡេសបញ្ហានេះដើម្បីមិនចង់ចរចា។ បើសិនជាមានការអុកឡុក យើងគួរតែធ្វើការស្រាវជ្រាវមើលថា តើមានការអុកឡុកមែន ឬគ្រាន់តែជាការចោទប្រកាន់»។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថា និកហ្វិក យល់ថា សកម្មភាពណាមួយដែលគំរាមឬរារាំងដល់សកម្មភាពរបស់គណបក្សសង្គ្រោះជាតិគឺជាការរំខានដល់ការចរចានៃគណបក្សទាំងពីរ។
«បើសិនជាការចរចាទើបចាប់ផ្តើមអញ្ចឹងវិបត្តិអាចនឹងកើតមានឡើងជាបន្តទៀត។ វាធ្វើឲ្យរារាំងដល់ទឹកចិត្តប្រជាពលរដ្ឋដែលរង់ចាំមើលលទ្ធផលនៃការចរចានេះ»។
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ វិបត្តិនយោបាយក្រោយពីការបោះឆ្នោតនៅប្រទេសកម្ពុជាបានអូសបន្លាយអស់រយៈពេលគ្រប់ប្រាំពីរខែហើយ រហូតមកទល់ពេលនេះ។ គណបក្សប្រជាជនកម្ពុជាបានដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាជាឯកបក្សដោយសារគណបក្សសង្គ្រោះជាតិបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគណបក្សនេះចោទថា មានការលួចបន្លំជាច្រើន។
មានអំពើហិង្សាមួយចំនួនបានកើតឡើងក្នុងអំឡុងពេលនៃចលនាតវ៉ារបស់គណបក្សជំទាស់។ មនុស្សពី៦ទៅ៧នាក់បានស្លាប់ដោយសារការបាញ់ពីក្រុមសមត្ថកិច្ច។
នៅថ្ងៃនេះដែរ ក្រុមអាជ្ញាធរក្រុងភ្នំពេញបានបំបែកហ្វូងយុវជនចំនួនប្រាំបួននាក់ ដែលប្រមូលផ្តុំគ្នាប្រារព្ធទិវាពិភពលោកស្តីពីយុត្តិធម៌សង្គម។ ហើយយុវជនម្នាក់ត្រូវចាប់ខ្លួនមួយរយៈ ដោយសារតែបានរិះគន់ការរារាំងនេះ។ យុវជនទាំងនេះត្រូវគេស្គាល់ថា ជាយុវជនគាំទ្រគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា៕