ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្រ្តី​កម្ពុជា​សន្យា​វាយ​ប្រហារ​ជន​ជាតិ​​អូស្រ្តាលី​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ


នាយក​រដ្ឋ​មន្ត្រីកម្ពុជា​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ពិធី​សមាជ​គណបក្ស​​របស់​លោក
កាល​ពី​ថ្ងៃទី​១៩ ខែ​មករា ២០១៨។
នាយក​រដ្ឋ​មន្ត្រីកម្ពុជា​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ពិធី​សមាជ​គណបក្ស​​របស់​លោក កាល​ពី​ថ្ងៃទី​១៩ ខែ​មករា ២០១៨។

សមាជិក​សភា​អូស្រ្តាលី​ម្នាក់​និយាយ​ថា ​លោក​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​ប៉ូលិស​សហព័ន្ធ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ការ​គំរាម​កំហែងពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន ​សែន ដែល​ថា​តាម​វាយ​ពលរដ្ឋ​អូស្រ្តាលី​នៅ​លើ​ទឹក​ដី​របស់​ពួក​គេ។

​ក្នុង​សុន្ទរកថាមួយ​កាល​ពី​ថ្ងៃពុធ ​លោក​ ហ៊ុន សែន​ ក៏​បាន​គំរាម​កំហែង​ធ្វើ​ពហិការ​មិន​ចូល​រួម​សន្និសីទ​កំពូល​ពិសេស​រវាង​សមាគម​អាស៊ាន​និង​អូស្រ្តាលី​នៅ​ក្នុង​ក្រុង​ស៊ីដនី​ នៅ​ខែ​ក្រោយ​ផង​ដែរ ​ដោយ​ លោក​ហ៊ុន​ សែន​បាន​និយាយ​ថា​ អ្នក​ដែល​មាន​ផែនការ​ធ្វើ​បាតុកម្ម​នៅ​ទី​នោះ​ត្រូវ​តែ​ចាំ​ថា «ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​ជា​កិត្តិយស​មួយ​សម្រាប់​រដ្ឋាភិបាល​អូស្រ្តាលី​របស់​អ្នក​ឯង‍»។

​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន ​សែន​បាន​និយាយ​ទៀត​ថា៖ «ប្រសិន​បើ​អ្នក​ឯង​ដុត​រូប​សំណាក​របស់​ខ្ញុំ ខ្ញុំ​នឹង​តាមវាយអ្នក​ឯង​ដល់​ផ្ទះ។ខ្ញុំ​ព្រមាន​អ្នកឯង​ជាមុន។​ ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ​បើ​អ្នក​ឯង​មាន​សិទ្ធិ​ដុត​រូប​សំ​ណាក​របស់​ខ្ញុំ ខ្ញុំ​ក៏​មាន​សិទ្ធិ​វាយអ្នក​ឯង​ដែរ‍»។

នៅ​ឯ​សន្និសីទ​កំពូល ​បាតុករ​រាប់​រយ​នាក់​មាន​ផែនការ​តទល់​ជាមួយ​លោក​ហ៊ុន សែន ​ដែល​បាន​កាន់​កាប់​អំណាច​អស់​ជាង​៣​ទសវត្សរ៍​ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​រំលាយ​គណបក្ស​ប្រឆាំង​មុនការ​បោះឆ្នោត​មុន​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

​កាល​ពី​ពេល​មុន នាយករដ្ឋ​មន្រ្តី​ហ៊ុន ​សែន ​បាន​សច្ចា​ថា ​នឹង​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ​ប្រសិន​បើ​ចាំ​បាច់​ដើម្បី​ឈ្នះ​ឆ្នោត​ហើយ​លោក​បាន​បន្ត​វាយ​ប្រហារ​ទៅ​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន ​អង្គការ​សង្គម​ស៊ីវិល​និងពួក​ប្រឆាំង​។

ការ​និយាយ​បែប​កំហឹង​របស់​នាយករដ្ឋ​មន្រ្តី​នៅ​សប្តាហ៍​នេះបាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេស​អាល្លឺម៉ង់​បាន​ព្យួរ​ការ​ផ្តល់ទិដ្ឋាការ​ដល់​មន្រ្តី ​រដ្ឋាភិបាលនៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​សកម្មភាព​ទាំង​នេះ ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ថា ​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​ប្រហែល​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្មហើយ​នឹងសើរើ​ពិនិត្យ​មើលឡើង​វិញ​នូវ​ភាព​អនុគ្រោះ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​នាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​របស់​ពួក​គេ៕

XS
SM
MD
LG