ភ្នំពេញ៖ ប្រទេសចិនបានប្រគល់ឧទ្ធម្ភាគចក្រប្រភេទ«Z9» ចំនួន១២គ្រឿងដែលផលិតនៅប្រទេសចិននិងប្រើប្រាស់លុយកម្ចីរបស់ប្រទេសកុម្មុយនីស្តមួយនេះ។
ពិធីទទួលឧទ្ធម្ភាគចក្រនេះបានធ្វើឡើងនៅបរិវេណកងទ័ពអាកាសកម្ពុជាក្រោមការចូលរួមពីលោកស្រី Pan Guangxueឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ទា បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក ស៊ុន សំណាង មេបញ្ជាការកងទ័ពអាកាសបានបញ្ជាក់ថាឧទ្ធម្ភាគចក្រនេះបានមកដល់កំពង់ផែក្រុងព្រះសីហនុកាលពីខែកញ្ញាឆ្នាំ២០១៣។
ពិធីប្រគល់ឧទ្ធម្ភាគចក្រទាំង១២គ្រឿងនេះបានធ្វើឡើងដោយមានព្រះសង្ឃសូត្រធម៌បាចផ្កាតាមបែបព្រះពុទ្ធសាសនា។
អ្នកស្រី Pan Guangxue ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថាឧទ្ធម្ភាគចក្រប្រភេទ«Z9» ទាំង១២គ្រឿងនេះជាប្រភេទឧទ្ធម្ភាគចក្រធុនស្រាលអាចប្រើប្រាស់ដូចជាការដឹកជញ្ជូនមនុស្សនិងសម្ភារៈ ការជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយនិងការពារសុវត្ថិភាព មានគុណភាពនិងសុវត្ថិភាពល្អ។
លោក ស្រីនិយាយតាមរយៈអ្នកបកប្រែថា៖
«ការប្រគល់និងការប្រើប្រាស់ឧទ្ធម្ភាគចក្រទាំងនេះនឹងលើកកម្ពស់សមត្ថភាពជួយសង្គ្រោះជាបន្ទាន់នៃប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាពនិងដើរតួនាទីយ៉ាងសំខាន់»។
ប្រទេសកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃជុំវិញបញ្ហាដីនៅតំបន់ក្បែរប្រាសាទព្រះវិហារ។
កងទ័ពថៃនៅតែមិនដកកងទ័ពរបស់ខ្លួនចេញពីតំបន់មានជម្លោះបើទោះបីជាតុលាការក្រុងឡាអេកាលពីដើមខែវិច្ឆិកាបានសម្រេចក្តីឱ្យកម្ពុជាឈ្នះក្តីនិងបានបញ្ជាឱ្យថៃដកកងទ័ពចេញពីដីដែលមានជម្លោះជុំវិញប្រាសាទព្រះវិហារយ៉ាងណាក៏ដោយ។
នៅពេលដែលមានវិបត្តិព្រំដែនមិនទាន់ដោះស្រាយកម្ពុជាបានប្រឈមនឹងវិបត្តិនយោបាយមួយទៀតក្រោយការបោះឆ្នោតដោយសារតែគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលទទួលបានសំឡេងគាំទ្រទាំងពីរមិនអាចរកផ្លូវជួបគ្នាដើម្បីទំលុះភាពជាប់គាំងនយោបាយបាន។
គណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្មនៅខែក្រោយនេះនៅខេត្តសៀមរាប ព្រះវិហារ ខេត្តកំពង់ធំ និងនៅក្នុងទីក្រុងភ្នំពេញជារៀងរាល់ថ្ងៃអាទិត្យ។
លោកទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថាឧទ្ធម្ភាគចក្រទាំង១២គ្រឿងដែលប្រទេសចិនទើបប្រគល់ឱ្យនេះនឹងយកទៅសម្រាប់ដើម្បីបង្ក្រាបអ្នកដែលធ្វើអន្តរាយដល់ប្រទេសជាតិ។
លោកនិយាយថា៖
«និយាយឱ្យចំក៏បានដែរនៅលើការបង្ក្រាបនូវបទល្មើសមួយចំនួនថែមទៀតបើសិនជាបទល្មើសនោះវាធ្វើឱ្យមានការអន្តរាយឬនាំឱ្យមានការប៉ះពាល់ដល់អធិបតេយ្យក៏ដូចជាការប៉ះពាល់ដល់ស្លាប់ទាំងឡាយរបស់យើងនេះ។ យើងអាចប្រើប្រាស់ដល់កិច្ចការនេះដល់ប្រតិបត្តិការដែលបានហ្វឹកហ្វាត់»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាគ្រឿងសព្វាវុធដែលយកមកគំរាមកំហែងជម្លោះផ្ទៃក្នុងគឺគ្មានឥទ្ធិពលទេបើសិនជារដ្ឋាភិបាលឈ្លាសវៃគ្រប់គ្រាន់គឺមិនដែលយកអាវុធមកដើម្បីធ្វើសង្គ្រាមប្រឆាំងប្រជាពលរដ្ឋគ្នាឯងទេ។
លោកនិយាយថា៖
«ខ្ញុំជឿថារដ្ឋាភិបាលពិតជាមិនឆោតរហូតដល់តែការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឬមួយក៏អាវុធយុទ្ធភណ្ឌមកបង្ក្រាបអ្នកប្រជាធិបតេយ្យដែរ»។
ប្រទេសចិនក្នុងពេលដែលកម្ពុជាកំពុងមានវិបត្តិតានតឹងនយោបាយក្រោយការបោះឆ្នោតដោយសារតែគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតរដ្ឋាភិបាលចិនបានផ្តល់អាវុធខ្លីទំនើបៗប្រមាណ១០០០ដើមមកឱ្យរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕