ភ្នំពេញ —
គណៈរដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ដែលគេរង់ចាំយ៉ាងយូរចំនួនបីនៅថ្ងៃសុក្រនេះក្នុងគោលដៅកែទម្រង់ប្រពន្ធយុត្តិធម៌។ ក៏ប៉ុន្តែអ្នកជំនាញការច្បាប់នៅក្នុងស្រុកបានរិះគន់ថា ច្បាប់ទាំងនេះទំនងជាធ្វើឲ្យតុលាការស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលដដែល។ សេចក្តីព្រាងច្បាប់ទាំងនោះរួមមានសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអជ្ញា។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីអធិប្បាយថា សេចក្តីព្រាងច្បាប់ទាំងនេះជាផ្នែកមួយនៃគោលការណ៍សម្រាប់សមធម៌ផ្នែកយុត្តិធម៌សង្គម។
«ច្បាប់គោលទាំងបីនឹងបង្កើតបានជាមូលដ្ឋានដ៏សំខាន់នេះនឹងបង្កើតបានជាមូលដ្ឋានដ៏សំខាន់ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចល្អនិងនិតិរដ្ឋ។ វាមានសារៈសំខាន់ណាស់នៅក្នុងសេវាកម្មយុត្តិធម៌ដើម្បីធានាឲ្យសង្គមទទួលបានយុត្តិធម៌និងសមធម៌»។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការរួមមាន៩១មាត្រាដដែលចែកជាប្រាំបីជំពូក។ សេចក្តីព្រាងច្បាប់នេះបានលើកពីការធានាអំពីឯករាជ្យភាពរបស់តុលាការនិងផ្តល់យុត្តិធម៌ដល់រឿងក្តីគ្រប់ប្រភេទ។
រីឯសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានប្រាំមួយជំពូកនិង៣១មាត្រា។ សេចក្តីព្រាងច្បាប់នេះចែងថា ព្រះមហាក្សត្រទ្រង់គង់ជាព្រះរាជាធិបតីនៃស្ថាបនកំពូលនេះនិងមានសមាជិកចំនួនប្រាំបួនរូប។ សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំងអស់ត្រូវតែងតាំងដោយព្រះរាជក្រិត្យនិងត្រូវស្នើដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។សេចក្តីព្រាងច្បាប់ទី៣គឺសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអជ្ញា ដែលមាន១១១មាត្រានិងចែកចេញជាប្រាំមួយជំពូក។
មាត្រាទី៦នៃសេចក្តីព្រាងច្បាប់នេះចែងថា ចៅក្រមនិងព្រះរាជអាជ្ញាមិនត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឬផ្នែករដ្ឋប្បវេណីណាមួយដោយសារការសម្រេចក្នុងក្របខណ្ឌនៃការងារនិងតួនាទីរបស់ខ្លួននោះទេ។ មាត្រាទី៧ចែងថា ចៅក្រមនិងព្រះរាជអាជ្ញាទាំងអស់ត្រូវក្រោមក្របខណ្ឌរដ្ឋបាលកណ្តាលនៃក្រសួងយុត្តិធម៌។
ក៏ប៉ុន្តែលោកសុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP)មានប្រសាសន៍ថា ក្រុមអ្នកជំនាញច្បាប់និងតំណាងអង្គការសង្គមស៊ីវិលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមវិភាគទានក្នុងការកសាងសេចក្តីព្រាងច្បាប់ទាំងបីនេះទេ។ លោក សុខ សំអឿន បានរកឃើញចំណុចខ្វះខាតជាច្រើនដែលគួរត្រូវកែប្រែ។
«យើងសង្កេតឃើញថា ក្រសួងយុត្តិធម៌ដូចជាពន្លាតអំណាចច្រើនហើយអំណាចរបស់ព្រះមហាក្សត្រថយចុះសម្រាប់សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
លោក សុខ សំអឿន ក៏បានប្រាប់វីអូអេដែរថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការគ្រាន់តែនិយាយទូទៅមិនជាក់លាក់ពេក ដូចជាគ្រាន់តែនិយាយពីតុលាការពាណិជ្ជកម្ម។ ប៉ុន្តែ រចនាសម្ព័ន្ធតុលាការមានបញ្ហា ដោយសារនៅក្នុងនោះគេកាត់ក្តីដោយមានចៅក្រមជំនាញតែម្នាក់ និងមានក្រុមប្រឹក្សាមកពីមជ្ឈដ្ឋានពាណិជ្ជករ។ ដូច្នេះអំណាចសម្រេចនៅលើពាណិជ្ជករ។
«យើងបារម្ភខ្លាចក្រែងការសម្រេចក្តីមួយៗទាក់ទងនឹងរឿងពាណិជ្ជកម្មនោះមិនកាត់ក្តីដោយច្បាប់គឺកាត់ក្តីដោយមនោសញ្ចេតនាវិញ។ រីឯសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាវិញ ដូចជាមិនសូវច្បាស់លាស់ដែរ ប៉ុន្តែមានការកែប្រែមួយគឺថាព្រះរាជអាជ្ញាត្រូវដាក់ឲ្យស្ថិតនៅក្រោមក្រសួងយុត្តិធម៌។ ក្នុងរដ្ឋធម្មនុញ្ញព្រះរាជអាជ្ញាត្រូវស្ថិតនៅក្រោមឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ប៉ុន្តែនេះនៅក្រោមឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែរ តែដូចជានៅក្រោមការត្រួតពិនិត្យផ្ទាល់ពីក្រសួងយុត្តិធម៌»។
ដោយឡែកលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនិងជាអ្នកជំនាញផ្នែកច្បាប់មួយរូបរបស់ប្រទេសកម្ពុជាមើលឃើញថា អំណាចរបស់ក្រសួងយុត្តិធម៌នឹងបង្កហានិភ័យដល់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ។
«បើសិនជាខ្លឹមសារដូចដែលយើងបានឃើញគឺច្បាប់នេះអាក្រក់ណាស់សម្រាប់កសាងនិងការប្រព្រឹត្តទៅរបស់តុលាការយើង។ ដោយសារទី១អត់មានការធានាឯករាជ្យភាពរបស់តុលាការ។ ទី២អំណាចដែលផ្តល់ឲ្យផ្នែកនីតិប្រតិបត្តិជាពិសេសក្រសួងយុត្តិធម៌គ្រប់គ្រងតែងតាំងនិងដាក់ទណ្ឌកម្មចៅក្រមនិងព្រះរាជអាជ្ញា»។
លោក សុខ សំអឿន មានប្រសាសន៍ថា «គណៈរដ្ឋមន្ត្រី រដ្ឋាភិបាល ឬសភាគួរតែស្តាប់យោបល់សង្គមស៊ីវិលជាមុនៗនឹងធ្វើសេចក្តីសម្រេចជាចុងក្រោយ»។
ឆ្លើយតបមកវិញ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនិយាយថា ក្រុមមន្ត្រីសង្គមស៊ីវិលមិនបានយល់អំពីសេចក្តីព្រាងច្បាប់ទាំងនេះទេ។
«ច្បាប់ទាំងនេះ យើងយកពង្រាងតាមទំនោររបស់ប្រទេសបារាំងហើយយើងមានអ្នកជំនាញការមកចូលរួមជាមួយក្រសួងយុត្តិធម៌។ កាលពីព្រឹកមិញសម្តេច ហ៊ុន សែន បានបញ្ជាឲ្យជួយរកមើលចំណុចដែលថា ក្រសួងយុត្តិធម៌មានឥទ្ធិពលលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ តែរកមិនឃើញ។ដូច្នេះការលើកឡើងរបស់អង្គការសង្គមស៊ីវិលគ្រាន់តែជាការលើកឡើងខុសនិងមិនដឹងពីការណ៍ពិត»។
លោក ផៃ ស៊ីផាន ឲ្យដឹងទៀតថា សេចក្តីព្រាងច្បាប់ទាំងបីនេះ នឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាដើម្បីពិភាក្សានិងអនុម័តនៅសប្តាហ៍ក្រោយ៕