ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ព្យួរ​សភា​រហូត​ដល់​ថ្ងៃ​ទី១៤ ខែ​តុលា​ ដោយ​កម្រិត​​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី ​Brexit


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅក្នុងសន្និសីទកំពូល G7 នៅប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅក្នុងសន្និសីទកំពូល G7 នៅប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

ព្រះ​មហា​ក្សត្រី​ Elizabeth ក្នុង​ឋានៈ​ជា​ព្រះប្រមុខ​រដ្ឋ បានយល់​ព្រម​ដល់ផែនការ​របស់លោក Johnson ក្នុង​ការ​ព្យួរ​សភា​។ ព្រះមហា​ក្សត្រី​​នឹង​បើកការ​ប្រជុំ​សភា​ជា​ថ្មី​នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ដោយព្រះមហាក្សត្រី​នឹង​ថ្លែង​សុន្ទរកថា​មួយ​គូស​បញ្ជាក់​អាទិភាព​នីតិ​បញ្ញត្តិរបស់​រដ្ឋាភិបាល។​

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាននិយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ សភា​នឹង​ត្រូវ​ព្យួររហូត​ដល់​ពាក់​កណ្តាល​ខែ​តុលា​ ដែល​ជា​ចំណាត់​ការមួយ​នាំ​ឱ្យសមាជិក​សភា​ដែល​ប្រឆាំងនឹង​គម្រោង​ការ​របស់លោក​ដក​ប្រទេស​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុបនៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា​ ដោយ​គ្មានកិច្ច​ព្រមព្រៀង​និង​កាត់បន្ថយ​ពេល​វេលា​ដែល​ពួក​គេ​នឹង​មានក្នុង​ការ​ខិតខំព្យាយាម​រាំងខ្ទប់លោក​។

សេចក្តី​ប្រកាស​ដែល​មិន​បាន​ត្រូវ​រំពឹង​ទុក​របស់​មេដឹកនាំ​អង់គ្លេស​ថ្មី​នេះបានបណ្តាល​ឱ្យ​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​ Brexit មានភាពខ្លាំង​ក្លា​ថែម​ទៀត​ក្នុង​រយៈពេល​បី​ឆ្នាំ​ក្រោយ​ពី​ក្រុមអ្នកបោះឆ្នោត​បានសម្រេចឱ្យ​ចក្រភព​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អឺរ៉ុបក្នុងពេល ៤៦ឆ្នាំ​ ក្រោយ​ពីខ្លួន​បានចូល​រួម​ក្នុង​ប្លុក​នេះដែល​មានប្រទេស​២៨​ជាសមាជិក។​

ព្រះ​មហា​ក្សត្រី​ Elizabeth ក្នុង​ឋានៈ​ជា​ព្រះប្រមុខ​រដ្ឋ បានយល់​ព្រម​ដល់ផែនការ​របស់លោក Johnson ក្នុង​ការ​ព្យួរ​សភា​។ ព្រះមហា​ក្សត្រីនឹង​បើកការ​ប្រជុំ​សភា​ជា​ថ្មី​នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ដោយព្រះមហាក្សត្រី​នឹង​ថ្លែង​សុន្ទរកថា​មួយ​គូស​បញ្ជាក់​អាទិភាព​នីតិ​បញ្ញត្តិរបស់​រដ្ឋាភិបាល។​

លោក Johnson បាននិយាយ​ថា​ ការណ៍​នេះនឹង​ផ្តល់ «ពេល​វេលាគ្រប់គ្រាន់» ​ដល់​សមាជិក​សភា​ ដែល​គាំទ្រ​និងជំទាស់​នឹង​ Brexit ដើម្បី​ជជែក​ដេញ​ដោល​គ្នា​នៅមុនសន្និសីទ​កំពូល​នៃមេដឹកនាំសហភាព​អឺរ៉ុបនៅ​ថ្ងៃទី១៧ និង​ទី១៨ខែ​តុលា ដែល​អាចសម្រេចសេចក្តី​សម្រេចចិត្តមួយ​អំពី​ថា​តើ​ប្រទេសអង់គ្លេសចាកចេញ​ពី​សហភាពអឺរ៉ុប​ដោយមានឬ​គ្មាន​កិច្ច​ព្រមព្រៀង​ចាក​ចេញ​មួយ​ដែលមានចែង​អំពី​លក្ខខណ្ឌនៃការចាកចេញ​នេះ៕

XS
SM
MD
LG