លោក Joe Biden និងលោក Xi Jinping ជួបពិភាក្សាគ្នាទ្វេភាគី
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃចន្ទ នៅក្រៅកិច្ច ខណៈមេដឹកនាំទាំងពីរទៅចូលរួមកិច្ចប្រជុំកំពូល G20 របស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានរៀបចំដោយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យអ្នកឆ្លងឆ្លើយព័ត៌មានប្រចាំសេតវិមានកំពុងធ្វើដំណើរជាមួយលោកប្រធានាធិបតីអាមេរិក ហើយបានរាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕