ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាស​កញ្ចប់​ជំនួយ​គ្រា​វិបត្តិ​កូវីដ១៩​ដែល​មាន​ទឹកប្រាក់​១,៩​លាន​លាន​ដុល្លារ


ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ថ្លែងពេលប្រកាសផែនការជំនួយវិបត្តិជំងឺកូវីដ១៩ នៅមហោស្រព Queen ក្នុងទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ថ្លែងពេលប្រកាសផែនការជំនួយវិបត្តិជំងឺកូវីដ១៩ នៅមហោស្រព Queen ក្នុងទីក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ផ្សព្វផ្សាយ​ផែនការ​ឆ្លើយ​តប​វិបត្តិ​កូវីដ១៩​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ដោយសង្កត់ធ្ងន់​ពី​ភាព​បន្ទាប់​នៃ​ការ​អនុម័ត​ច្បាប់ដើម្បី​ជួយ​ពលរដ្ឋ​អាមេរិក​ឆ្លងកាត់​ការ​រាតត្បាត​និង​វិបត្តិ​សេដ្ឋកិច្ច​នេះ។​

លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ក្នុង​សន្ទរកថា​មួយ​ ដើម្បី​បង្ហាញ​ផែនការ​ជួយ​សង្គ្រោះ​ប្រទេស​អាមេរិក (American Rescue Plan) ​ថា៖ «ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​នេះ ពលរដ្ឋ​អាមេរិកាំង​បាន​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​និង​ការ​គោរព​ដែល​ប្រាក់​បៀវត្សរ៍​ផ្តល់​ឱ្យ​ខ្លួន»។​

ផែនការ​របស់​លោក ​Biden រួម​មាន​ទាំង​ការ​ផ្តល់​ប្រាក់​ថ្មីចំនួន ​១.៤០០​ដុល្លារ សម្រាប់​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន ប្រាក់​សម្រាប់​ធ្វើឲ្យ​មាន​សុវត្ថិភាព​ពេល​បើក​សាលារៀន​ និង​បង្កើន​កម្មវិធី​វ៉ាក់សាំង។ ប្រាក់​ទាំង​នោះ​ក៏រួម​មាន​ការ​បន្ថែម​ប្រាក់​គ្មាន​ការងារ​ធ្វើ​ ៤០០ ​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ រហូត​ដល់​ខែ​កញ្ញា។

ផែនការ​ដែល​ក្រុម​អន្តរកាល​ពណ៌នា​ថា​ «ដ៏​មហិច្ឆិតាប៉ុន្តែ​អាច​សម្រេច​ជោគជ័យ​បាន» ត្រូវ​បាន​គេ​ប៉ាន់ស្មាន មាន​តម្លៃ​ទាំងអស់​ចំនួន ​១,៩​លានលាន​ដុល្លារ​។ នេះ​តាម​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​មុនពេល​សន្ទរកថា​របស់​លោក Biden។​

តួលេខ​នេះ បាន​ត្រូវ​គណបក្ស​សាធារណរដ្ឋ កន្លង​មក​ថា​ «មាន​ទំហំ​ធំពេក»៕

XS
SM
MD
LG