វ៉ាស៊ីនតោន —
គណៈអភិបាលការផ្សាយតាមអាកាសសហរដ្ឋអាមេរិក (Broadcasting Board of Governors) បានស្វាគមន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឲ្យវិទ្យុFMក្នុងស្រុកផ្សាយឡើងវិញនូវកម្មវិធីវិទ្យុបរទេសជាខេមរភាសានៅមុនការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣។ ប៉ុន្តែគណៈអភិបាលនេះក៏អំពាវនាវផងដែរឲ្យមានការយកចិត្តទុកដាក់បន្តពីសហគមន៍អន្តរជាតិក្នុងសង្កេតមើលការរិតត្បិតដែលនៅសេសសល់លើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកម្ពុជាទាំងមុននិងក្រោយការបោះឆ្នោតជាតិ។
លោក វិកទ័រ អាស្ស (Victor Ashe) សមាជិកម្នាក់នៃគណៈអភិបាលការផ្សាយតាមអាកាសសហរដ្ឋអាមេរិក និងជាអនុប្រធានវិទ្យុអាស៊ីសេរី មានប្រសាសន៍ថា «យើងត្រេកអរដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យមានការផ្សាយពីគ្រប់ក្រុមទាំងអស់ក្នុងរយៈពេលនៃការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយនៅតែមាននៅឡើយ។ វាជាផ្នែកដ៏សំខាន់ដែលគ្រប់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សយមានលទ្ធភាពផ្សាយអំពីគ្រប់បេក្ខជននិងយុទ្ធនាការបោះឆ្នោតដើម្បីឲ្យប្រជាពលរដ្ឋសម្រេចចិត្តចុងក្រោយនៅថ្ងៃបោះឆ្នោត។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋកម្ពុជាសមនឹងទទួលបានសេរីភាពព័ត៌មានដ៏ពេញលេញនិងគ្រប់ពេលវេលា»។
លោក វិកទ័រ អាស្ស ដែលជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសប៉ូឡូញ ពីឆ្នាំ ២០០៤ដល់២០០៩ ធ្លាប់បានធ្វើទស្សនកិច្ចនៅកម្ពុជាចំនួនបីដង ហើយទស្សនកិច្ចចុងក្រោយរបស់លោកកាលពីខែឧសភាឆ្នាំ២០១៣ ជាពេលដែលលោកបានជួបអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិលក្នុងនាមគណៈអភិបាលការផ្សាយតាមអាកាសសហរដ្ឋអាមេរិកនិងវិទ្យុអាស៊ីសេរី។
រដ្ឋាភិបាលកម្ពុជាបានដកបំរាមការផ្សាយកម្មវិធីវិទ្យុបរទេសជាខេមរភាសាតាមវិទ្យុFM ក្នុងស្រុកបន្ទាប់ពីមានការប្រកាសតវ៉ាពីអន្តរជាតិដែលរូមមានសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសសហរដ្ឋអាមេរិក គណៈអភិបាលការផ្សាយតាមអាកាសសហរដ្ឋអាមេរិក វីអូអេសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីដែលវិទ្យុទាំងពីនេះស្ថិតនៅក្រោមការឧបត្ថម្ភដោយគណៈអភិបាលការផ្សាយតាមអាកាសសហរដ្ឋអាមេរិក ហើយផ្សាយជាខេមរភាសា។
វិទ្យុអាស៊ីសេរីនឹងបន្តផ្តល់កម្មវិធីនេះតាមរយៈរលកវិទ្យុទាប SW ក៏ដូចជាតាមគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ វីអូអេសំឡេងសហរដ្ឋអាមេរិកនឹងបន្តផ្តល់ព័ត៌មានតាមរយៈផ្កាយរណបដោយផ្ទាល់ តាមអ៊ីនធឺណិត តាមរលកវិទ្យុទាប SW និងរលកវិទ្យុធម្យម AM ពីក្រៅប្រទេសកម្ពុជា។ វិទ្យុទាំងពីរមានផែនការនឹងបន្ថែមការផ្សាយរបស់ខ្លួនតាមរលកវិទ្យុទាប SW ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានការរិតត្បិតសេរីភាពប្រព័ន្ធផ្សព្វផ្សាយក្នុងពេលបោះឆ្នោត។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសដោយហៅការសម្រេចចិត្តដកបំរាមការផ្សាយកម្មវិធីវិទ្យុបរទេសជា «ការវិវត្តជាវិជ្ជមានមួយដែលស្របនឹងតម្រូវការនៃដំណើរការបោះឆ្នោតប្រជាធិបតេយ្យ។ ស្ថានទូតសហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធានាសេរីភាពព័ត៌មាន ជាពិសេសក្នុងពេលយុទ្ធនាការនិងថ្ងៃបោះឆ្នោត និងចាត់វិធានការតាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ