គណបក្សនីមួយៗរៀបចំបង្ហាញគោលនយោបាយនិង បង្ហាញបេក្ខជនជាដើមទៅដល់អ្នកបោះឆ្នោតទូទាំងប្រទេសតាមរយៈប្រព័ន្ធ ឃោសនានានា មានខិត្តបណ្ណមានប្រដាប់បំពងសម្លេង មានការដង្ហែជាក្បួន មានស្លាកគណបក្សនិងការជួបប្រជុំគណបក្សជាដើម។
យុទ្ធនាការឃោសនា បោះឆ្នោតនឹងត្រូវបញ្ចប់មុនមួយថ្ងៃមុនការបោះឆ្នោតថ្ងៃទី២៨ខែ កក្កដាឆ្នាំ ២០១៣។
លោកបញ្ញាបានអះអាងថា បញ្ហាប្រព័ន្ធឃោសនាដែលលំអៀងខ្លាំងពេកមិន ធ្លាប់មានពីមុន បញ្ហាចេញបណ្ណប្រមាណ៤០ម៉ឺនសន្លឹក បញ្ហាប្រើប្រាស់ធនធាន រដ្ឋដើម្បីឃោសនា និងការបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតតាមភូមិ និងការិយាល័យ ដើម្បីឲ្យពលរដ្ឋផ្ទៀងផ្ទាត់មុនការបោះឆ្នោតជាដើមនោះគឺជារឿងដែលគ.ជ.ប.ត្រូវគិតពិចារណានិងមានវិធានការ។
សូមស្តាប់ការបកស្រាយបំភ្លឺដោយលោកវាគ្មិនគល់ បញ្ញានិងមន្ត្រីជាន់ខ្ពស់គណបក្យប្រជាជនកម្ពុជា និងមន្ត្រីគ.ជ.ប.ក្នុងកម្មវិធីហេឡូវីអូអេទាំងស្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំ២០១៣អំពី«ការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត» ដូចតទៅ៖