ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បង់ក្លាដែស​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជុំវិញ​ការ​បោក​គ្រាប់​បែក​ភ្លើង


អតីត​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ លោក​ស្រី ​Khaleda Zia បាន​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ពេល​លោក​ស្រី​បង្ហាញ​មុខ​នៅ​តុលាការ​កាល​ពី​ឆ្នាំ២០១៥ ក្នុង​បណ្ដឹង​រឿង​ពុក​រលួយ។
អតីត​នាយក​រដ្ឋមន្ត្រី​បង់ក្លាដែស​ លោក​ស្រី ​Khaleda Zia បាន​លើក​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ពេល​លោក​ស្រី​បង្ហាញ​មុខ​នៅ​តុលាការ​កាល​ពី​ឆ្នាំ២០១៥ ក្នុង​បណ្ដឹង​រឿង​ពុក​រលួយ។

តុលាការ​មួយ​នៅ​ក្នុង​ប្រទេស​បង់​ក្លាដែស​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង ​គឺ​លោកស្រី ​Khaleda Zia​ កាល​ពី​ថ្ងៃ​ពុធ ​ជុំវិញ​ការ​បោក​គ្រាប់​បែក​ភ្លើង​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​កាល​ពី​ឆ្នាំ​២០១៥ ដែល​សម្លាប់​មនុស្ស​អស់​ចំនួន​២​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស។

លោកស្រី ​Zia ​និង​មេដឹកនាំ​២៧​នាក់​ទៀត​នៃ​គណបក្ស​ជាតិនិយម​បង់ក្លាដែស​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​ការបោក​គ្រាប់​បែក​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាល​ពី​ឆ្នាំ​មុន ដែលក្រុមអ្នកតវ៉ានៅ​ទូទាំង​ប្រទេស​បាន​បង្ខាំង​ផ្លូវ​នានា​និង​ធ្វើ​កូដកម្ម​ដើម្បីទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស្រី​នាយករដ្ឋមន្រ្តី Sheikh Hasina។ ​

លោក​រដ្ឋអាជ្ញា ​Shah Alam Talukdar បាន​មាន​ប្រសាសន៍​ថា៖ «តុលាការ​បាន​អនុម័ត​លើ​ដីកា​បង្គាប់​នេះ បន្ទាប់​ពី​ឯកភាព​លើ​ការចោទប្រកាន់​ទៅ​លើ​ពួកគេ​ទាំង​នោះ»។ លោក ​Talukdar​ ក៏​បាន​មាន​ប្រសាសន៍​ថា លោកស្រី ​Zia ​គឺ​ជា​ជនសង្ស័យធំ​បំផុត​ដែល​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​ករណី​នេះ»។

លោក Ruhul Kabir Rizv អ្នកនាំពាក្យ​របស់​គណបក្ស​ប្រឆាំង​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា «​គួរ​ឲ្យ​អស់​សំណើច»។​ លោក​បាន​មាន​ប្រសាសន៍​ថា ការចោទ​ប្រកាន់​នេះគឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ទាំងស្រុង ហើយ​វា​គឺ​ជា​ផ្នែក​មួយ​នៃ​ការសមគំនិត​ប្រឆាំង​នឹង​លោកស្រី Zia។

លោកស្រី ​Zia និង​លោកស្រី ​Hasina ​គឺ​ជា​គូប្រជែង​នយោបាយ​នឹង​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​និង​បាន​ផ្លាស់​វេន​គ្នា​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ​ថែម​ទៀត​ផង។ ពួកគេ​ទាំង​២​នាក់​ក៏​មានទំនាក់ទំនង​ជាមួយ​នឹង​អតីត​ក្រុម​មេដឹកនាំ​ថ្នាក់​ជាតិ​ផង​ដែរ៕

XS
SM
MD
LG