ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលទើបឡើងបន្តកាន់អំណាចជាផ្លូវការបានដាក់បញ្ជាម៉ឺងម៉ាត់មួយនៅថ្ងៃពុធនេះ ឲ្យមានការរៀបចំវេទិកាសាធារណៈនៅតាមក្រសួង នៅគណៈរដ្ឋមន្ត្រីនិងតាមមូលដ្ឋានដើម្បីទទួលយកការកែតម្រូវនិងសេចក្តីត្រូវការនានាពីក្រុមមន្ត្រីរាជការ និងប្រជាពលរដ្ឋ។
បទបញ្ជាដោយផ្ទាល់មាត់នេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង មួយថ្ងៃក្រោយពីលោកហ៊ុន សែនបានចូលកាន់កៅអីនាយករដ្ឋមន្ត្រីអាណតិថ្មី។
នៅចំពោះមុខរដ្ឋមន្ត្រី និងរដ្ឋលេខាធិការមកពីក្រសួងទាំង២៧ និងរដ្ឋលេខាធិការដ្ឋាន នោះ លោកហ៊ុន សែនបានថ្លែងក្នុងសន្ទរកថារយៈពេលប្រាំម៉ោងដំបូងថា វេទិកាសាធារណៈនេះនឹងធ្វើឡើងក្នុងអាណត្តិទី៥រយៈពេលប្រាំឆ្នាំ។
បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលត្រូវគេមើលឃើញថា ធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជារបស់លោកបានបាត់បង់អាសនៈក្នុងរដ្ឋសភាពី៩០មកត្រឹម៦៨អាសនៈវិញក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីខែកក្កដា។
លោកហ៊ុន សែន ទទួលស្គាល់ថា នេះគឺជាការកែទម្រង់មួយ។
«បើមិនកែមិនបានទេ ផ្លាស់ប្តូរឥរិយាបថ ផ្លាស់ប្តូរការគិត ផ្លាស់ប្តូរវិធីធ្វើសកម្មភាពដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋ»។
ក្រៅពីនោះ លោកហ៊ុន សែនក៏បានគូសបញ្ជាក់ថា នៅតាមបណ្តាក្រសួងនិមួយៗត្រូវមានកិច្ចប្រជុំស្វ័យទិតៀនលើការដឹកនាំចាប់ពីថ្នាក់នាយកដ្ឋានរហូតដល់ថ្នាក់រដ្ឋមន្ត្រីនិងបន្ថែមពីនោះទៀតត្រូវមានកិច្ចប្រជុំតិចតៀន និងវាយតម្លៃលើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលផងដែរ។
«ជួបជុំគ្នាមើលនាយករដ្ឋមន្ត្រីធ្វើខុសអី ឲ្យរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជុំគ្នា។ យើងប្រជុំបិទទ្វារ។ ជួនកាលអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការមកដាក់រដ្ឋមន្ត្រីមួយរយៗ នៅមុខនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី»។
ឧបនាយករដ្ឋមន្ត្រីពីររូប ដែលត្រូវតែងតាំងឲ្យទទួលភារកិច្ចរៀបចំវេទិកាទាំងនេះគឺមានលោកគាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលបន្ទុករៀបចំវេទិកាក្នុងគណៈរដ្ឋមន្ត្រី និងលោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលខុសត្រូវផ្នែករៀបចំវេទិកាសាធារណៈរវាងរដ្ឋអំណាចនិងប្រជាពលរដ្ឋតាមមូលដ្ឋាន។
គណបក្សសង្គ្រោះជាតិត្រូវគេមើលឃើញថា បានទទួលកំណើនចំនួនអាសនៈក្នុងរដ្ឋសភាពី២៩ទៅ៥៥អសនៈមួយផ្នែកគឺដោយសារអំណោយផលនៃការរៀបចំវេទិកាសាធារណៈនេះដើម្បីវាស់ស្ទង់កម្រិតទឹកចិត្តប្រជាពលរដ្ឋ និងសេចក្តីត្រូវការរបស់ពួកគេ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសិទ្ធិមនុស្ស ធ្លាប់បានប្រកាសថា លោកបានដឹកនាំវេទិកាសាធារណៈនៅទូទាំងប្រទេសកម្ពុជាដើម្បីជួបជាមួយក្រុមប្រជាពលរដ្ឋនៅតាមមូលដ្ឋានយ៉ាងតិចមួយឆ្នាំមុនការបោះឆ្នោត។
យ៉ាងណាក៏ដោយ លោកសុន ឆ័យ តំណាងរាស្ដ្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលក្រុងភ្នំពេញ យល់ថា ការដាក់បញ្ជាឲ្យមានការធ្វើវេទិកាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងមិនមានប្រសិទ្ធិភាពនោះទេ។
«ខ្ញុំថា ការធ្វើបែបនេះគ្រាន់តែជាការឃោសនាទៅវិញទេ។ ការងារមានប្រសិទ្ធិភាពគឺការងារគ្រប់គ្រងច្បាស់លាស់ វិធានការហ្មត់ចត់ គឺមនុស្សមានសមត្ថភាព មានការប្តេជ្ញាចិត្តធ្វើការងារត្រឹមត្រូវ។ បើយើងពិនិត្យមើលគណៈរដ្ឋមន្ត្រីដ៏ធំធេងដែលគាត់រៀបចំនេះ គ្មានលក្ខណៈអ្វីប្លែកពីមុនផង។ ហើយយន្តការគ្រប់គ្រងនៅដដែល»។
រដ្ឋាភិបាល ដែលកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជារយៈពេលជាង៣០ឆ្នាំមកហើយនោះ បានទទួលរងការរិះគន់ជាច្រើនអំពីប្រព័ន្ធយុត្តិធម៌ដែលស្ថិតជាឧបករណ៍នយោបាយអំពីអំពើពុករលួយ បក្ខពួកនិយម និងគ្រួសារនិយមនៅតាមបណ្តាក្រសួងមន្ទីរសាធារណៈ ការប្រើប្រាស់អំណាចជាផលប្រយោជន៍បុគ្គលជាដើម។
ក្នុងសេចក្តីថ្លែងការណ៍បើកគណៈរដ្ឋមន្ត្រីសរុបរយៈពេលជាង៦ម៉ោងនៅថ្ងៃនេះ លោកហ៊ុន សែនបានទទួលស្គាល់ចំណុចអវិជ្ជមានមួយចំនួន ដូចជាការបង្កើតក្រុមគ្រួសារក្នុងក្រសួងរបស់រដ្ឋ។ ដំណាលគ្នានោះ រដ្ឋាភិបាលថ្មីរបស់លោកបានដាក់ផែនការកែទម្រង់បន្តទៀត ដូចជាលើផ្នែកប្រព័ន្ធតុលាការ ការប្រឆាំងអំពើពុករលួយ ការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការឲ្យបានតិចបំផុត២៤ម៉ឺនរៀល ឬប្រមាណជា៦០ដុល្លារអាមេរិកសម្រាប់មន្ត្រីថ្នាក់ទាបបំផុត។ ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍកសិកម្ម និងការកែទម្រង់ដីធ្លី៕