ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​និយាយ​ពី​វិធី​ខ្លះៗ​ដែល​អ្នក​នយោបាយ​ត្រូវ​ការពារ​កុំ​ឲ្យ​បរទេស​លេប​កម្ពុជា


រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។

លោក ​មាស នី សង្កត់​ធ្ងន់​ថា កម្ពុជា​មិន​អាច​បណ្តោយ​ឲ្យ​បរទេស​ប្រើប្រាស់​ស្ថានការណ៍​កម្ពុជា​ធ្លាក់ចូល​ក្នុង​បញ្ហា ដើម្បី​លេប​យក​កម្ពុជា​ទេ។

ដំណាល​គ្នា​ដែល​ឥទ្ធិពល​ចិន​ងើប​ឡើង ហើយ​ឥទ្ធិពល​វៀតណាម​ដែល​ជា​មិត្ត​របស់​កម្ពុជា ជា​យូរ​ឆ្នាំ​មក​ហើយ មាន​ការ​ធ្លាក់​ចុះ​នោះ អ្នកវិភាគ​រំឭក​ជា​មុន​ថា ឲ្យ​មេដឹកនាំ​នយោបាយ​កម្ពុជា​មាន​ការគិតគូរ​ពី​អនាគត​កម្ពុជា​ក្រោម​ឥទ្ធិពល​ចិន។ លោក​សង្កត់​ធ្ងន់​ថា កម្ពុជា​មិន​អាច​បណ្តោយ​ឲ្យ​បរទេស​ប្រើប្រាស់​ស្ថានការណ៍​កម្ពុជា​ធ្លាក់ចូល​ក្នុង​បញ្ហា ដើម្បី​លេប​យក​កម្ពុជា​ទេ។ នេះ ជា​ការអះអាង​របស់​លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវ និង​ជា​អ្នកវិភាគ​នយោបាយ ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃ​ព្រហស្បតិ៍។ លោក​បន្ត​ថា អ្នកនយោបាយ​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច​ឲ្យ​ខ្លាំង​ឡើង ហើយ​បញ្ឈប់​ការឈ្លោះ​គ្នា ដូច​បច្ចុប្បន្ន ដែល​នាំ​ឲ្យ​កម្ពុជា​ចុះ​ទន់​ខ្សោយ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នៅ​កម្ពុជា។ (រូប​ដក​ស្រង់​ពី​ទំព័រ​ហ្វេកប៊ុក)
លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ម្នាក់​នៅ​កម្ពុជា។ (រូប​ដក​ស្រង់​ពី​ទំព័រ​ហ្វេកប៊ុក)

លោក​ប្រធានាធិបតី ស៊ី ជីងពីង នៃ​ប្រទេស​ចិន​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី១៣ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​ប្រធាន​សភា​វៀតណាម បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្មីៗ​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម


ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​កើតឡើង​ចំ​ពេល​ដែល​អ្នក​នយោបាយ​កម្ពុជា មិន​ទាន់​អាច​ងាកបែរ​ទៅ​រក​តុ​ចរចា​នយោបាយ ហើយ​ទុក​ឲ្យ​សភា​ដំណើរការ​ទៅ ដោយ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ឯកឯង។

ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម​ចាប់ផ្តើម​ប្រែប្រួល​ខ្លាំង​នៅ​ពេល​ដែល​ប្រទេស ចិន ចាប់ផ្តើម​ប្តូរ​ទស្សនកិច្ច​ចុះ​ឡើង​ជាមួយ​កម្ពុជា ហើយ​ជាពិសេស​នៅ​ពេល​ដែល ចិន​ផ្តល់​ជំនួយ​ចំនួន​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា។ លោក មាស នី ថា វៀតណាម​អាច​នឹង​ចាប់ផ្តើម​យក​បញ្ហា​ព្រំដែន​ដែល​មាន​ភាពផុយស្រួយ មក​បង្ក​រឿង​តាម​ព្រំដែន​ បើសិនជា​កម្ពុជា ពិត​ជា​ដោះដៃ​ពី​វៀតណាម​មែន។

កម្ពុជា​ធ្លាប់ជា​មហា​អំណាច​ដែរ​តាម​ប្រវត្តិសាស្ត្រ តែ​ប្រទេស​ពីរ​ដែល​គេ​កើត​ក្រោយ​កម្ពុជា គឺ​វៀតណាម​និង​ថៃ​នោះ មាន​សេដ្ឋកិច្ច​ខ្ពស់​ជាង​យើង ដែល​លោក មាស នី ទាញ​ឲ្យ​មាន​ការចាប់​អារម្មណ៍​ពី​មេដឹក​នយោបាយ​ខ្មែរ៕

XS
SM
MD
LG