Hello VOA៖ អ្នកវិភាគនិយាយពីវិធីខ្លះៗដែលអ្នកនយោបាយត្រូវការពារកុំឲ្យបរទេសលេបកម្ពុជា
ដំណាលគ្នាដែលឥទ្ធិពលចិនងើបឡើង ហើយឥទ្ធិពលវៀតណាមដែលជាមិត្តរបស់កម្ពុជា ជាយូរឆ្នាំមកហើយ មានការធ្លាក់ចុះនោះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយរំឭកជាមុនថា ឲ្យមេដឹកនាំនយោបាយកម្ពុជាមានការគិតគូរពីអនាគតកម្ពុជាក្រោមឥទ្ធិពលចិន ហើយថា អ្នកនយោបាយត្រូវពង្រឹងសេដ្ឋកិច្ចឲ្យខ្លាំងឡើង ហើយបញ្ឈប់ការឈ្លោះគ្នា ដូចបច្ចុប្បន្ន ដែលនាំឲ្យកម្ពុជាចុះទន់ខ្សោយ៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១០ តុលា ២០១៦)