ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ al-Qaida ​ប្រកាស​ថា​ខ្លួន​ជា​អ្នក​វាយ​ប្រហារ​លើ​សណ្ឋាគារ​នៅ​ប្រទេស​ម៉ាលី


ទាហាន​ជាច្រើន​បាន​ចាកចេញ​ពី​សណ្ឋាគារ Radisson Blu បន្ទាប់​ពី​បាន​ជួយ​ទាហាន​របស់​ប្រទេស​ម៉ាលី ក្នុង​អំឡុងពេល​វាយប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​សណ្ឋគារ​នោះ​នៅ​ក្នុង​ក្រុង​បាម៉ាកូ (Bamako) កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
ទាហាន​ជាច្រើន​បាន​ចាកចេញ​ពី​សណ្ឋាគារ Radisson Blu បន្ទាប់​ពី​បាន​ជួយ​ទាហាន​របស់​ប្រទេស​ម៉ាលី ក្នុង​អំឡុងពេល​វាយប្រហារ​ដោយ​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​សណ្ឋគារ​នោះ​នៅ​ក្នុង​ក្រុង​បាម៉ាកូ (Bamako) កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រុម​២​ដែល​មាន​ការ​ជាប់​ទាក់ទង​ជាមួយ​ពួក al-Qaida ​បាន​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​សុក្រ លើ​សណ្ឋាគារ​មួយ ក្នុង​រដ្ឋធានី​នៃប្រទេស​ម៉ាលី ដែល​បាន​នាំ​ឲ្យ​មនុស្ស​យ៉ាង​តិច ២២​នាក់​ស្លាប់។

ក្រុម Islamic Maghreb ហៅ​កាត់​ថា AQIM និង​ក្រុម​មួយ​ទៀត​ឈ្មោះ El Mourabitoune បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ពួកគេ​បាន​សហការ​គ្នា​ក្នុង​កិច្ច​ប្រតិបត្តិការ​វាយ​ប្រហារ​លើ​សណ្ឋាគារ Radisson Blu ​នៅ​រដ្ឋធានី​បាម៉ាកូ (Bamako) ​ដែល​សម្បូរទៅ​ដោយ​ជន​បរទេស។ មន្ត្រី​ក្រសួង​ការពារ​ប្រទេស​សរអា​ម្នាក់ បាន​ថ្លែង​ថា​ពួក AQIM ជា​ក្រុម​សង្ស័យ​នាំ​មុខ​គេ ក្នុង​ការ​វាយ​ប្រហារ​នោះ។

ប្រតិបត្តិការ​កំចាត់​ពួក​ជន​ប្រដាប់​អាវុធ បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ក្រោយ​ពី កង​កម្លាំង​ពិសេស​នៃ​ប្រទេស​ម៉ាលី បាន​ចំណាយ​ពេល​ឆែកឆេរ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ ស្រប​ពេល​ដែល​មាន​ស្នូរ​កាំ​ភ្លើង និង​ស្នូរ​ផ្ទុះ​ម្តង​ម្កាល​នោះ។

អាជ្ញាធរ​ម៉ាលី និយាយ​ថា​ ជន​ដៃ​ដល់​យ៉ាង​តិច​៣​នាក់ បាន​ស្លាប់ នេះ​បើ​តាម​សម្តី​របស់​អ្នក​យក​ព័ត៌មាន​ VOA ផ្នែក​ផ្សាយ​ជា​ភាសា​បារាំង​ទៅ​កាន់​ទ្វីប​អាហ្វ្រិក លោក Kassim Traore ដែល​បាន​ស្ថិត​នៅ​ក្រៅ​សណ្ឋាគារ​នោះ៕

XS
SM
MD
LG