ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​រក្សាសន្តិភាព​អ.ស.បម្នាក់​ និង​ជនស៊ីវិល​ពីរនាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​គ្រាប់​រ៉ូកែត​នៅ​ម៉ាលី​ 

ក្រុម​មន្រ្តីសុខភិបាល​ឈរ​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ La Terrasse ទី​ដែល​ក្រុម​សកម្មប្រយុទ្ធ​បាន​សម្លាប់​មនុស្ស​ប្រាំនាក់​។ កង​រក្សាសន្តិភាព​អ.ស.បម្នាក់​ និង​ជនស៊ីវិល​ពីរនាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​គ្រាប់​រ៉ូកែតនៅ​ម៉ាលី​។

កង​រក្សា​សន្តិភាព​របស់​អ.ស.ប.ម្នាក់​ និងជន​ស៊ីវិល​ពីរនាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុងការ​បាញ់​គ្រាប់​រ៉ូកែត​នៅ​ជិត​មូលដ្ឋាន​មួយ​របស់​អ.ស.ប​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេសម៉ាលី​ក្នុង​ទ្វីបអាហ្វ្រិក​។​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​អ.ស.ប.​និយាយ​ថា មាន​ទាហាន​៨​នាក់ទៀត​បាន​ត្រូវ​របួស ហើយ​បាន​បន្ត​ថា «គ្រាប់រ៉ូកែត​ក៏​បាន​ធ្លាប់​ចំ​ប្រជាពលរដ្ឋ​នៅ​ខាង​ក្រៅ​ជំរុំ» ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង​មាន​មនុស្ស​បួន​នាក់​ទៀត​ត្រូវ​របួស។

គេ​មិន​ទាន់ដឹង​ច្បាស់លាស់​ភ្លាមៗ​នៅ​ឡើយ​ទេ​ថា​តើ​នរណា​ជា​អ្នកទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នោះ​ ដែល​បាន​កើត​មានទ្បើង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

ការ​វាយ​ប្រហារ​នោះ​កើតមានទ្បើង​មួយ​ថ្ងៃ​ បន្ទាប់ពី​ក្រុម​ជន​ប្រដាប់អាវុធ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​៥​នាក់និង​បាន​ធ្វើ​ឲ្យ​មនុស្សមួយ​ចំនួន​ទៀត​ត្រូវ​របួសនៅ​ក្នុង​ការ​វាយប្រហារ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​រដ្ឋធានី Bamako នៃ​ប្រទេស​ម៉ាលី៕

XS
SM
MD
LG