ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំភ្លើង​វាយ​ប្រហារ​សណ្ឋាគារ​មួយ​នៅ​ប្រទេស​ម៉ាលី


កងកម្លាំង​របស់​ប្រទេស​ម៉ាលី​ដឹក​ជញ្ជូន​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ដោះ​លែង​ពី​សណ្ឋាគារ Radisson Blu នៅ​ក្នុង​ក្រុង​បាម៉ាកូ (Bamako) កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។
កងកម្លាំង​របស់​ប្រទេស​ម៉ាលី​ដឹក​ជញ្ជូន​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ដោះ​លែង​ពី​សណ្ឋាគារ Radisson Blu នៅ​ក្នុង​ក្រុង​បាម៉ាកូ (Bamako) កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ជន​ប្រដាប់​អាវុធ​ដែល​បាន​កាន់កាប់​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ម៉ាលី​បាន​ដោះលែង​មនុស្ស​ និង​បុគ្គលិក​នៃ​សណ្ឋាគារ​នោះ ដែល​ពួកគេ​បាន​ចាប់​មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​១៧០​នាក់​ធ្វើ​ជា​ចំណាប់​ខ្មាំង។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថា មនុស្ស​ពីរនាក់​ ត្រូវ​បាន​ដោះលែង រីឯ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters វិញ និយាយ​ថា ជន​ប្រដាប់​អាវុធ​ទាំង​នោះ បាន​ដោះ​លែង​ចំណាប់​ខ្លាំង​ណា​ដែល​អាច​សូត្រធម៌​ពី​គម្ពីរ ​Quran បាន។

ក្រុម​មន្ត្រី​និយាយ​ថា កងកម្លាំង​ម៉ាលី​ និង​កម្លាំង​អង្គការ​សហប្រជាជាតិ​បាន​ឡោមព័ទ្ធ​សណ្ឋាគារ​នោះ ហើយ​ផ្លូវ​នានា​ដែល​ចូល​ទៅ​កាន់​សណ្ឋាគារ​នោះ ​ក៏​ត្រូវ​បាន​បិទ​ មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ផងដែរ។

គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​ ថាតើ​មាន​ចំណាប់​ខ្លាំង​ណាម្នាក់​ ត្រូវ​បាន​សម្លាប់​ ឬ​ក៏​រងរបួស នៅ​ឡើយ​ទេ។

ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ​ម៉ាលី បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ថានទូត​ ដឹង​អំពី​ប្រតិបត្តិការ​ដ៏​សកម្ម​ដែល​កំពុង​តែ​ធ្វើ​ឡើង​ដោយ​ក្រុម​ជន​ប្រដាប់​អាវុធ​ទាំង​នោះ នៅ​ឯ​សណ្ឋាគារ​ Radisson Hotel។ សេចក្តី​ថ្លែងការណ៍​ ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ និង​បុគ្គលិក​ស្ថានទូត​នៅទីនោះ​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ ឬ​នៅ​កន្លែង​ណា​មួយ កុំ​ចេញ​ទៅ​ក្រៅ។

ប្រភព​សន្តិសុខ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា ជន​ប្រដាប់​អាវុធ​ទាំងនោះ កំពុង​ស្ថិត​នៅ​ជាន់​ទី​៧​នៃ​សណ្ឋាគារ Radisson ក្នុង​រដ្ឋធានី​បាម៉ាកូ (Bamako)។ ប្រភព​នោះ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ក្រុម​ជីហាដ​ទាំង​នោះ​កំពុង​បាញ់​រះ​នៅ​តាម​ផ្លូវ​ដើរ​ក្នុង​សណ្ឋាគារ​នោះ៕

XS
SM
MD
LG