ពលរដ្ឋជំនាន់សង្គ្រាមលេចឡើងនៅអ៊ុយក្រែន
ភាពមិនច្បាស់លាស់ក្នុងអំឡុងពេលពីរបីសប្តាហ៍នៃការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន នាំឲ្យមនុស្សជាច្រើនចាកចេញពីទីក្រុង។ មន្ត្រីនិយាយថា ៤៤% នៃចំនួនពលរដ្ឋសរុបក្នុងរដ្ឋធានីកៀវ បានចាកចេញ។ មួយឆ្នាំក្រោយមក អ្នកខ្លះរួមទាំងពលរដ្ឋវ័យក្មេងជាច្រើនផងដែរនៅបន្តរស់នៅក្នុងទីក្រុងនោះ និងបាននិយាយថា ជីវិតរបស់ពួកគេបានផ្លាស់ប្តូរជារៀងរហូត។ អ្នកស្រី Anna Chernikova រាយការណ៍អំពីជីវិតប្តីប្រពន្ធវ័យក្មេងមួយគូដែលបានរស់នៅក្នុងស្ថានីយរថភ្លើងក្រោមដីនៅថ្ងៃដំបូងៗនៃការវាយប្រហាររបស់រុស្ស៊ី។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល៕