ជនភៀសខ្លួនទាំងនោះភាគច្រើនជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលស្ថិតនៅរដ្ឋ Arakine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា និងត្រូវបានគេជួយសង្គ្រោះបន្ទាប់ពីមានការបង្រ្កាបពីអាជ្ញាធរថៃ។
កាលពីមុន ជំរំនានាដែលពួកជួញដូរមនុស្សប្រើប្រាស់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃប៉ែកខាងត្បូងហើយសាកសពជាច្រើនត្រូវបានរកឃើញនៅក្នុងផ្នូរខ្មោច។
មនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួនដោយសារពាក់ព័ន្ធជាមួយនឹងក្រុមជួញដូរមនុស្សដោយក្នុងនោះក៏មានក្រុមមន្ត្រីថៃផងដែរ។
កិច្ចប្រជុំបន្ទាន់កាលពីខែឧសភាឆ្នាំ២០១៥រវាងប្រទេសចំនួន១៧ ដោយរួមមានទាំងសហរដ្ឋអាមេរិក ជប៉ុន ស្វីស អូស្ត្រាលី និងទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិសំខាន់ៗមួយចំនួនផងនោះ បានដាក់សំពាធឲ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហានៃការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី។
ប៉ុន្តែមួយឆ្នាំ បន្ទាប់ពីជនជាតិភាគតិចរ៉ូហ៊ីងយ៉ាត្រូវបានគេបោះបង់ចោលនៅសមុទ្រ ជនជាតិនេះរាប់ពាន់នាក់បន្តនៅក្នុងជំរំឃុំឃាំងដដែល។
យោងតាមអង្គការសិទ្ធិមនុស្ស ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជិត២.៥០០នាក់ត្រូវបានឃុំឃាំងនៅក្នុងប្រទេសម៉ាលេស៊ី ហើយមួយចំនួនទៀតត្រូវបានឃុំឃាំងនៅក្នុងទី ជម្រកក្នុងប្រទេសឥណ្ឌូនេស៊ីនិងប្រទេសថៃ៕