ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​បែ៊លហ្សិក​ចោទ​ប្រកាន់​មនុស្ស​៣​នាក់​ថាជា​ភេរវករ​បន្ទាប់ពី​បាតុកម្ម​ទូទាំង​ប្រទេស


ប៉ូលិសកំពុងតាមចាប់ខ្លួនភេរវករនៅព្រុចសែលដែលក្នុងនោះប៉ូលិស៣នាក់បានត្រូវរបួស។
ប៉ូលិសកំពុងតាមចាប់ខ្លួនភេរវករនៅព្រុចសែលដែលក្នុងនោះប៉ូលិស៣នាក់បានត្រូវរបួស។

ប្រទេស​បែ៊ល​ហ្សិក ​បាន​ធ្វើ​ការ​បោស​សម្អាត​ខាង​សន្តិសុខ​ដ៏​ធំមួយ​ហើយ​រដ្ឋអាជ្ញា​បាន​និយាយ​ថា ​ពួកគេ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​៣នាក់​ពីសកម្ម​ភាព​ភេរវកម្ម​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រទេស​នោះ ​បាន​ជួប​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ភស្តុតាងនៃ​ការ​វាយ​ប្រហារ​ដ៏​ច្រើន​សន្ធឹក។

នាយករដ្ឋ​មន្រ្តី Charles Michele ​បាន​និយាយ​ថា ​បែ៊លហ្សិក ​នឹង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត​ខ្ពស់«ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង‍» ​ក៏ប៉ុន្តែ​មិនមាន​ឧបទ្ទវហេតុ​ធំ​ៗ​ពាក់​ព័ន្ធ​នឹង​ការ​ប្រកួតកីឡា​បាល់​ទាត់អឺរ៉ុប​ឆ្នាំ២០១៦​កាល​ពី​ថ្ងៃ​សៅរ៍​បាន​កើតឡើង​ទេ ដែល​មនុស្ស​ខ្លះ​មានការ​ភ័យ​ខ្លាចថា ​អាច​ជាទីដៅ​នៃ​ការវាយ​ប្រហារ​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ។

​លោកនាយករដ្ឋ​មន្រ្តី ​បាន​និយាយ​បន្ត​ទៀត​ថា«​យើងនឹង​ចាត់​វិធានការ​បន្ថែម​ភា្លមៗ‍» ​ប៉ុន្តែ ​លោក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​នោះ​ទេ។

បែល​ហ្ស៊ិក ​នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រុងប្រយ័ត្ន​ភេរវកម្ម ចាប់​តាំង​ពីមាន​ការ​វាយ​ប្រហារ​កាល​ពី​ខែ​មីនា​នៅ​ចំណតអាកាស​យាន​ទីក្រុង Brussels ​និង ​រទេះ​ភ្លើង​រត់​ក្រោម​ដី​ដែល​បាន​សម្លាប់​មនុស្ស៣២​នាក់មក។

ការ​បោស​សម្អាត​ខាង​សន្តិសុខ​ដ៏​សំខាន់​មួយ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​៤០នាក់​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាជន​សង្ស័យសកម្ម​ប្រយុទ្ធ ​ក៏ប៉ុន្តែ​ពួកគេ​ជា​ច្រើន ​ត្រូវបាន​ឃុំ​ខ្លួន​រយៈ​ពេល​ខ្លី​តែប៉ុណ្ណោះ។ មនុស្ស​១២​នាក់ ​បាន​ត្រូវ​ឃុំ​ខ្លួន​ដើម្បី​សួរ​ចម្លើយ​បន្ថែម ​ហើយ​៩​នាក់​នៃអ្នកទាំង​នោះ ​បាន​ត្រូវ​ដោះ​លែង​កាល​ពី​យប់​ថ្ងៃ​សៅរ៍។

ពួក​អាជ្ញាធរ​បែ៊ល​ហ្ស៊ិក ​បាន​និយាយ​ថា ​ជន​សង្ស័យ​៣​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ឃាំងត្រូវបាន​រងការ​ចោទ​ប្រកាន់​ពី​ការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ភេរវកម្ម។

ការ​ប្រកួតកីឡាអឺរ៉ុប​ឆ្នាំ​២០១៦​របស់​បែ៊លហ្ស៊ិក ទល់​នឹងប្រទេស​អៀឡង់ ​ត្រូវបាន​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​បារាំង។​ក្រុម​កីឡា​ករ​បែលហ្ស៊ិក ​បាន​ឈ្នះ​៣​ទល់​នឹង​សូន្យ៕

XS
SM
MD
LG