ពលករចំណាកស្រុក៖ ពលករកម្ពុជាប្រឈមបញ្ហាបន្ថែម គ្រាដែលប្រទេសថៃមានមេដឹកនាំថ្មី
អ្នកការពារសិទ្ធិពលករចំណាកស្រុកមើលឃើញថា ថ្នាក់ដឹកនាំប្រទេសថៃដែលទើបឡើងកាន់អំណាចរបស់លោកស្រី ផេថោងថាន ស៊ីណាវ៉ាត់ នៅមិនទាន់មានគោលនយោបាយអ្វីប្រសើរសម្រាប់ពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃនៅឡើយ។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ពលករចំណាកស្រុកកម្ពុជាជាច្រើនដែលកំពុងធ្វើការនៅប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាបន្ថែមទៀត ពាក់ព័ន្ធនឹងការបន្តសុពលភាពសៀវភៅការងារ៕