បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ថ្នាក់ដឹកនាំចិនអបអរ និងបង្ហាញការគាំទ្រដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត
ក្រោយលទ្ធផលក្រៅផ្លូវការបឋមៗបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បងនោះ ឮ ថ្នាក់ដឹកនាំកំពូលៗរបស់ចិនបានផ្ញើសារអបអរ និងបង្ហាញការគាំទ្រចំពោះជ័យជម្នះគណបក្សគ្រប់គ្រងប្រទេស។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង អ្នកនាងកាន់ វិច្ឆិកា ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីការលើកឡើងរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ចិននិងដំណើរការវិវត្តផ្សេងៗទាក់ទងនឹងការបោះឆ្នោត។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕