សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន អាចជួបបញ្ហាតានតឹង
បញ្ហាក្នុងតំបន់និងសកលមួយចំនួន រួមទាំងភូមានិងអ៊ុយក្រែនអាចធ្វើឲ្យមានភាពតានតឹង ក្នុងការចេញសេចក្តីថ្លែងការណ៍រួម នៅក្រោយពេលកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា និង លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជាសហប្រធាន។ កិច្ចប្រជុំដែលគេរំពឹងថានឹងមានការទទូចឲ្យគិតគូររឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ឲ្យបានច្រើនជាងបញ្ហាផលប្រយោជន៍ភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចនេះ ត្រូវគេគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១២-១៣ ខែឧសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក សុខ ខេមរា នៃ វីអូអេ បានជួបធ្វើបទសម្ភាសន៍តាមទូរសព្ទ ជាមួយលោក បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅកម្ពុជា។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៕