ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមប្រាប់​មន្ត្រី​អាមេរិក​រឿង​អាជ្ញាធរ​វៀតណាម​វាយ​ព្រះសង្ឃ​ខ្មែរក្រោម​និងរំលោភ​បំពាន​សិទ្ធិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​វៀតណាម​ថា​រំលោភ​បំពាន​សិទ្ធិ​សាសនា ដោយ​បាន​វាយ​ព្រះសង្ឃ​ ដែល​មិនឲ្យ​អាជ្ញាធរ​វៀតណាម​កាប់ដើម​ឈើ​ក្នុង​វត្តខ្មែរ ​នៅដែនដី​ខ្មែរក្រោម ក្នុងស្រុក​ ឡុងហូ ​ខេត្ត​ វិញ ឡុង។ នេះ​បើតាម​ការ​អះអាង​របស់​លោក ​ត្រឹង ម៉ាន់រិន្ទ ​ដែល​ជានាយក​ផែនការ ​នៃ​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។លោក​តែង​តែ​តស៊ូមតិ​ជាមួយ​មន្ត្រី​សហរដ្ឋ​អាមេរិក​ដើម្បី​សិទ្ធិមនុស្ស​និង​សេរីភាព​សាសនា​ជូនដល់​ពលរដ្ឋ​ខ្មែរក្រោមនៅ​ដែនដី​កម្ពុជា​ក្រោម​ ក្នុង​ប្រទេស​វៀតណាម។ សូមស្តាប់​កិច្ច​សម្ភាសន៍​របស់​លោក ​សុខ ខេមរា នៃ​វីអូអេ​ ជាមួយ​លោក​ ត្រឹង ម៉ាន់រិន្ទ ​(Tran Mannrinh)​ តាមទូរសព្ទ​ ក្រោយពី​លោក​ជួប​ជាមួយ​មន្ត្រីសហរដ្ឋ​អាមេរិក​និងចូលរួម​កិច្ចប្រជុំ​ជាមួយ​អង្គការ​បណ្តា​ប្រជាជាតិ​ដែល​គ្មាន​តំណាង​ក្នុង​អ.ស.ប. (UNPO) កាលពី​សប្តាហ៍​មុនក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដូច​តទៅ៕

អត្ថបទ​ទាក់ទង

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG