Hello VOA៖ សកម្មជនអះអាងពីការត្រៀមកម្លាំងពលករខ្មែរនៅថៃរួចរាល់សម្រាប់ថ្ងៃ ៩ វិច្ឆិកា
មេដឹកនាំមូលដ្ឋាននៃគណបក្សសង្គ្រោះជាតិបានអះអាងពីការត្រៀមកម្លាំងពលកររួចរាល់សម្រាប់ទទួលស្វាគមន៍លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលមានគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកា។ លោក ម៉ោញ សារ៉ាត់ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តឧត្តរមានជ័យនិងបានទទួលបន្ទុកកៀគរកម្លាំងពលករនៅប្រទេសថៃបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពី ថ្ងៃព្រហស្បតិ៍ថា ការខិតខំប្រមូលកម្លាំងពលករជួបបញ្ហាប្រឈមខ្លះ ប៉ុន្តែពួកគេអាចដំណើរការទៅមុខបានទាន់ពេលមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី៕ (លោក ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៦ កញ្ញា ២០១៩)