ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជួបប្រជុំក្រៅប្រទេសជាលើកដំបូង
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យនៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត សហរដ្ឋអាមេរិក ជាលើកដំបូងចាប់តាំងពីគណបក្សនេះ ត្រូវបានតុលាការកំពូលរំលាយចោលកាលពីចុងឆ្នាំ២០១៧។ កិច្ចប្រជុំនេះបានរៀបចំផែនការដើម្បីឱ្យលោក សម រង្ស៊ី ប្រធានស្តីទីបានវិលត្រឡប់ចូលទៅប្រទេសកម្ពុជាវិញក្នុងពេលខាងមុខ។ លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេង នៃវីអូអេដូចតទៅ៖